លោកពូទីន មេដឹកនាំដ៏មានឥទ្ធិពលលើលោក មានជីវប្រវត្តិមិនធម្មតា មុនក្លាយជាប្រធានាធិបតីរុស្សី!

  • 2022-04-28 07:46:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពូទីន (POO-teen) កើតនៅថ្ងៃទី ១ ខែតុលា ឆ្នាំ ១៩៥២ នៅ Leningrad (បច្ចុប្បន្ន St. Petersburg) ប្រទេសរុស្ស៊ី។ លោកគឺជាកូនទោលនៅក្នុងគ្រួសារ ដោយឪពុក​របស់​លោកជា​អតីត​យុទ្ធជន​សង្គ្រាម​និង​ជា​មេការ​ក្នុង​រោងចក្រ​ផលិតដែក។ ជាអកុសលឪពុករបស់ពូទីន បានស្លាប់នៅខែសីហា ឆ្នាំ ១៩៩៩ ដែលជាឆ្នាំដែលលោកពូទីន ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃប្រទេសរុស្ស៊ី។ ម្ដាយ​របស់​ពូទីន គឺជាស្រ្តីមេផ្ទះ ហើយបាន​ស្លាប់​មួយ​ឆ្នាំ​កន្លះ​មុន​ឪពុករបស់លោក។

ធំឡើងនៅ Leningrad លោកពូទីនបានរស់នៅជាមួយឪពុកម្តាយក្នុងផ្ទះល្វែងមួយ រួមជាមួយនឹងគ្រួសារ២ផ្សេងទៀត។ ទោះបីជាសាសនាមិនត្រូវបានអនុញ្ញាតនៅក្នុងសហភាពសូវៀតក៏ដោយ ប៉ុន្តែម្តាយរបស់លោកបានឱ្យលោកចូលជាគ្រិស្តសាសនិកដោយសម្ងាត់។ ជំនួសឱ្យការចូលទៅរៀនផ្នែកច្បាប់បន្ត លោកពូទីនបានជ្រើសរើសចូលធ្វើការជាមួយនឹងភ្នាក់ងារចារកម្មរុស្សី KGB ដែលលោកជាមនុស្សតែម្នាក់គត់ក្នុងថ្នាក់ ក្នុងចំណោមសិស្សចំនួន១០០នាក់ ដែលត្រូវបានជ្រើសរើស។

នៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ លោកពូទីនបានជួប និងរៀបការជាមួយភរិយារបស់លោកឈ្មោះ Lyudmila ដែលអ្នកស្រីជាអតីតគ្រូបង្រៀនភាសាបារាំង និងភាសាអង់គ្លេស។ នៅឆ្នាំ ១៩៨៥ KGB បានបញ្ជូនលោកទៅទីក្រុង Dresden ប្រទេសអាឡឺម៉ង់ខាងកើត ជាកន្លែងដែលលោករស់នៅដោយលាក់កំបាំងក្រោមឈ្មោះក្លែងក្លាយ Adamov។ នៅឆ្នាំ ១៩៩១ លោកពូទីន បានលាលែងពី KGB ក្នុងឋានៈជាវរសេនីយឯក ដើម្បីចូលរួមប្រឡួកក្នុងផ្នែកនយោបាយវិញម្តង។

នៅក្នុងឆ្នាំ ២០០០ ប្រជាជនរុស្ស៊ីបានបោះឆ្នោតជ្រើសរើសលោកពូទីន ធ្វើជាប្រធានាធិបតី ដោយសំឡេងឆ្នោត ៥២,៦ភាគរយ។ ពូទីន ជាបុរសដែលនិយាយស្លូតបូត និងតែងមានទឹកមុខមាំជានិច្ច។ មេដឹកនាំរុស្សីរូបនេះ មានកូនស្រី២នាក់ឈ្មោះ Katya និង Maria ដែលអ្នកទាំង២ មានវ័យជំទង់នៅពេលឪពុកក្លាយជាប្រធានាធិបតី។ លោកមិនសូវចូលចិត្តបង្ហាញជីវិតឯកជនឱ្យអ្នកដទៃដឹងឡើយ។ បច្ចុប្បន្នអតីតភ្នាក់ងារចារកម្ម KGBរូបនេះ បន្តដឹកនាំរុស្សីក្នុងនាមជាប្រធានាធិបតីដ៏មានឥទ្ធិពលនៅលើពិភពលោក៕

ប្រភព៖ Wikipedia   ប្រែសម្រួល ៖ សង្ហា