Starting Up សប្តាហ៍ថ្មី! សហគ្រាសសង្គម ច្នៃសំរាម​ទៅ​ជាសម្ភារៈ​ប្រើប្រាស់​​បង្កើតចំណូលជូនជនពិការ

  • 2022-04-28 08:47:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នកស្រី ណោម ប៊ុនណាក់ ជានាយកប្រតិបត្តនៃអាជីវកម្មឬសហគ្រាស​សង្គម Villageworks Cambodia ដែល ផលិតសម្ភារៈ​ប្រើប្រាស់​​ប្រចាំថ្ងៃ​ដោយ​កែ​ច្នៃ​ ចេញ​ពីសំរាម​ឬកាកសំណល់​រឹង​ដែល​អាច​ច្នៃ​ឡើង​វិញ​បាន​ដូច​ជា ប៉ាវ​ស៊ីម៉ង់ត៍​ច្នៃ​ទៅជា កាបូប​ស្ពាយសម្រាប់នារី កាតាប​សម្រាប់​ក្មេងៗ​តូចៗ​ ថង់យួរ​ទំហំ​ធំ​ ប្រអប់​ដាក់​ប៊ិច និងសម្ភារៈ​ផ្សេង​ៗ​ជាច្រើន​ទៀត។​

សហគ្រាសសង្គម Villageworks បង្កើតឡើងតាំងពីឆ្នាំ ២០០១ ផ្ដល់សេវាកម្ម​​នៅកម្ពុជា​អស់រយៈពេលជាង ២០ ឆ្នាំ គឺជាសហគ្រាសសង្គមសង្គមដែលទទួលស្គាល់​និងក្លាយទៅជាសមាជិកនៃ​ WFTO - អង្គការពាណិជ្ជកម្មយុត្តិធម៌ពិភពលោក នៅឆ្នាំ ២០១៥។ សហគ្រាសសង្គមមួយនេះ មានគោលបំណង ២យ៉ាងធំគឺ ផ្តល់ការងារឬប្រាក់ចំណូល សម្រាប់ប្រជាជនក្រីក្រ និងរួមចំណែកជាផ្នែកមួយជួយដល់ការសំអាតបរិស្ថាន។ មិនត្រឹមតែ ជួយ​ដល់​បរិស្ថាន​ប៉ុណ្ណោះ​ទេ តែបាន​ជួយ​បង្កើត​ការងារ​ជូន​ជន​ពិការភាពច្រើនជាង​ ៣០០ ​នាក់​ ក្នុងការ​បង្កើត​ប្រភព​ចំណូល​សម្រាប់​ខ្លួន​ឯង និង​ក្រុម​គ្រួសារ​ផង​ដែរ។

ចង់ដឹងថាសហគ្រាសសង្គម Villageworks ជួបប្រទះការលំបាក ឫ ឧបសគ្គអ្វីខ្លះ?  រួម​ជា​មួយ​ភាព​ជោគជ័យ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​បែប​ណា? ​​កុំភ្លេចរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មី ដោយជួបជាមួយនឹងអ្នកស្រី ណោម ប៊ុនណាក់ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"

អត្ថបទ ៖ សង្ហា

អត្ថបទពេញនិយម