Liverpool នឹងបើកកិច្ចចរចាបន្តកុងត្រាថ្មីជាមួយ Klopp
- 2022-04-28 11:38:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool នឹងបើកកិច្ចចរចាបន្តកុងត្រាថ្មីជាមួយ Klopp
ចន្លោះមិនឃើញ
ក្លឹប Liverpool ត្រូវបានសារព័ត៌មាន Goal ក៏ដូចជាសារព័ត៌មានបាល់ទាត់ធំៗទៀតចុះផ្សាយថា នឹនងបើកកិច្ចចរចាបន្តកុងត្រាថ្មីជាមួយ លោក Jurgen Klopp នៅក្នុងពេលឆាប់ៗ។
លោក Klopp បានមកដឹកនាំក្លឹប Liverpool នេះតាំងពីខែតុលា ឆ្នាំ២០១៥រហូតមក ដោយជួយក្រុមហង្សក្រហមមួយនេះឲ្យកាន់តែឈានទៅកម្រិតមួយខ្ពស់ និងមានការលិចធ្លោខ្លាំងធ្វើឲ្យមជ្ឈដ្ឋានបាល់ទាត់ទទួលស្គាល់ស្នាដៃរបស់លោក។
អ្នកចាត់ការរូបនេះនឹងចប់កុងត្រាជាមួយក្លឹបនៅឆ្នាំ២០២៤ ដោយកន្លងមកលោកធ្លាប់បញ្ជាក់ថានឹងលាឈប់ពីក្លឹបនេះបន្ទាប់ចប់កុងត្រាលើកនេះ យ៉ាងណាកាលពីពេលថ្មីៗនេះជំហររបស់ខ្លួនហាក់ដូចជាប្រែប្រួលដោយលោកនឹងបន្តទៀត បើក្លឹបឲ្យបន្ត។
ដូច្នេះហើយបើតាមប្រភពខាងលើ ថ្នាក់ដឹកនាំ Liverpool កាន់តែទំនុកចិត្តលើការដឹកនាំរបស់ Klopp ដោយនឹងជួបជាមួយភ្នាក់ងាររបស់លោកឆាប់ៗ ដើម្បីពិភាក្សារឿងបន្តកុងត្រាក្នុងរយៈពេល ២ឆ្នាំបន្ថែមទៀត។
រយៈពេលជិត៧ឆ្នាំកន្លងទៅនេះ លោក Klopp បានឈ្នះពានខ្លួនឯងក៏ដូចជាឲ្យក្លឹប Liverpool ដូចជា ពាន World's Best Club Coach ចំនួន២ដង ពាន FIFA Club World Cup Winner ១ដង ពាន Premier League ១ដង ពាន UEFA Champions League ១ដង និងពាន UEFA Supercup ១ដង៕