ភិក្ខុទុំក្នុងរឿងព្រេងខ្មែរ បានបួសមែនទែនហើយ ដើម្បីបំពេញវត្ថុបំណងពីរ

  • 2022-04-29 02:42:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី២៩ ខែមេសា នេះ តារាសម្ដែង ស៊ុក សុភា បានបញ្ចេញរូបថតជាច្រើនសន្លឹកក្នុងភាពជាសង្ឃ។ ក្នុងស្ថានភាពកោរសក់ និងគ្រងចីវ បែបនេះ ធ្វើឲ្យគេនឹកឃើញដល់ភិក្ខុអង្គនេះ សម្ដែងជាតួអង្គឯងក្នុងរឿង “ទុំ ទាវ” រហូតដល់អ្នកខ្លះសង្ស័យ ថាតើគ្រងចីវរបែបនេះដើម្បីថតរឿងទៀត ឬមិនមែនទេ?

យោងតាមសំណេរមួយដែលបង្ហោះនៅលើគណនីហ្វេសប៊ុករបស់តារារូបនេះ ឲ្យដឹងថា លោកពិតបានសាងផ្នួសពិតមែន ដោយលោកពោលថា៖ “ដោយសារតែថ្ងៃនេះជាថ្ងៃកំណើតរបស់អាត្មា អីចឹងទេអាត្មាសូមសាងព្រះផ្នួសហើយ និងជាកិច្ចតបស្នងសងគុណដល់ញ៉ោមស្រី ញ៉ោមប្រុសរបស់អត្មាដែរ”។

ក្រោយទទួលបានដំណឹង និងបានឃើញរូបថតរបស់ភិក្ខុ ស៊ុក សុភា មានអ្នកគាំទ្រច្រើនបានសម្ដែងទឹកចិត្ដត្រេកអរចំពោះទឹកចិត្ដកតញ្ញូរបស់លោកចំពោះឪពុក-ម្ដាយ និងភ្ជាប់និស្ស័យជាមួយព្រះពុទ្ធសាសនា។

ទោះយ៉ាងណា បើលោកមិនបានបញ្ជាក់ថា ការចូលសាងព្រះផ្នួសនេះ គឺចំថ្ងៃខួបកំណើតរបស់លោក ហើយដើម្បីសងគុណឪពុក-ម្ដាយ នោះទេ ប្រាកដជាមានប្រិយមិត្ដខ្លះយល់ថា លោកសម្រេចចិត្ដចូលសាងព្រះផ្នួសដោយសាររឿងគ្រួសារ ដោយសារមួយរយៈក្រោយនេះលោកមានរឿងក្នុងគ្រួសារច្រើន៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម