ហេតុតែគេ! ឥឡូវលេចចេញ​មហិច្ឆតាថ្មីទៀត​របស់ Ford ពេល​ឃើញ F-150 Lightning ជោគជ័យ​ខ្លាំង

  • 2022-04-29 02:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុត រថយន្ត​អគ្គិសនី​ដំបូង​របស់ Ford គឺ F-150 Lightning បាន​ចូលរោងចក្រ​ផលិត​ជាផ្លូវការ​ហើយ ដោយ​ទទួលជោគជ័យខ្លាំង​ពោលគឺ​ទទួលបានកក់​យ៉ាងច្រើនសម្បើមពីអតិថិជន។

ឃើញ​ទទួលបាន​ផ្លែផ្កា​យ៉ាង​ដូច្នេះ CEO របស់ Ford លោក Jim Farley បាន​បង្ហើប​តម្រុយថា ​ម៉ូដែល​ភីកអាប់​អគ្គិសនី​មួយទៀត ​នឹង​ត្រូវផលិត​នៅ​រោងចក្រ​ Blue Oval City ដោយ​រថយន្ត​ថ្មីនោះ នឹងមិនមែន​ជា F-150 Lightning ជំនាន់ក្រោយឡើយ។

លោកបាន​បង្ហាញ​មហិច្ឆតា​បែបនេះ​ថា៖ «វា​ជារថយន្តភីកអាប់ផ្សេងមួយទៀត។ នេះមិនត្រឹមតែជា​រថយន្ត​ភីកអាប់​របស់យើងទេ។ យើងសូមបញ្ជាក់​យ៉ាងច្បាស់​លាស់​ថា យើង​ចង់​ក្លាយ​ជាអ្នកឈានមុខគេលើ​រថយន្តភីកអាប់​អគ្គិសនី​តែម្តង»។

សូម​បញ្ជាក់​ថា គម្រោង​ផ្លូវការ​របស់ Ford គឺ​បញ្ចេញលក់​រថយន្ត​អគ្គិសនី​ឱ្យបាន​ជាង ២លានគ្រឿង​ក្នុង១ឆ្នាំ រហូតដល់​ត្រឹមឆ្នាំ​២០២៦ ដែលវាស្មើ​នឹង១/៣ នៃគោលដៅលក់​ទូទាំងពិភពលោក​។ ហើយត្រឹមឆ្នាំ​២០៣០ ចំណែកទីផ្សារ​នឹងបង្កើនដល់ ៥០%៕

អត្ថបទ៖ សំភី

អត្ថបទថ្មី