ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក!តុបតែងដោយផ្ការំដួលតំណាងជាតិខ្មែរស្រស់ស្អាតបំផុត ត្រៀមបើកប្រើប្រាស់ឆាប់ៗនេះ

  • 2022-04-29 03:09:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពានអាកាសថ្មើរ ជើងសន្ធរម៉ុកបានបញ្ចប់ការសាងសង់រួចរាល់១០០%ហើយគ្រោង បើកឱ្យប្រើប្រាស់នៅពេលឆាប់ៗនេះ ដើម្បីទុកឱ្យបងប្អូនប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្សបានដើរឆ្លងកាត់ស្ពានបានដោយសុខសុវត្ថិភាពនិងអាចបន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍និងពុំចាំបាច់រង់ចាំស្តុបមិនចំណាយពេលយូរដូចជាការពេលដែលមិនទាន់មានស្ពានអាកាស។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ការដ្ឋាននេះស្ថាបនាបានរួច រាល់សព្វគ្របអស់ហើយ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាពឯកឧត្តមឃួង ស្រេងផ្ទាល់ ដើម្បីទុកឱ្យបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សបានដើរឆ្លងកាត់ ព្រោះថា ស្ពានអាកាសថ្មើរជើងមួយនេះបានរំលងលើមហាវិថីធំៗ២ខ្សែនិងនៅលើចំណុចប្រសព្វផ្លូវបែកជា៤ ដែលត្រូវមានអ្នកដើរឆ្លងកាត់ច្រើន។

ស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលា បឋមសិក្សាសន្ធរម៉ុក ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាង សង់កាត់ទទឹងផ្លូវ ម៉ៅសេទុង ២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជា ក្រោម២ខ្សែដើម្បីបង្កលក្ខណៈងាយស្រួល ដល់សិស្សានុសិ ស្ស បានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណា ក៏ដោយ។

គួរបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមាន ស្ពានអាកាសថ្មើរ ជើង ចំនួន៤កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ ភ្លើងស្តុបនាងគង្ហីង មានចំនួន ១ កន្លែង និងនៅផ្សារដើមគរមានមួយកន្លែងទៀត ដែលបានបើកសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការកាលពីខែចុងកក្កដាឆ្នាំ២០២០កន្លងមកនេះ ក្រោមវត្តមានឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕

ប្រភព៖ក្រសួងសារធារណានិងដឹកជញ្ជូន

អត្ថបទដោយ៖ សាន សុធារដ្ឋ