មិនបានហូបសាច់ថាំងចេងទេ តែតារា K-Pop ជំនាន់ទី ២ ទាំងនេះនៅតែក្មេងដូចកាលទើបចេញមុខ

  • 2022-04-29 03:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងចំណោម​តារា​ K-Pop ជំនាន់ទី ២ ទាំងអស់ សង្កេតឃើញថា​ មាន​ ​៨រូប ដែល​ត្រូវ​បាន​អ្នកគាំទ្រ​លើកសរសើរមិនដាច់ពីមាត់ ថាជាតារា​ប្រុសស្រី​មាន​សម្រស់ស្រស់ស្អាតជាងគេ​នាពេលបច្ចុប្បន្ន។ មិនថាពេល​វេលាកន្លងផុតទៅយូរឆ្នាំហើយក៏ដោយ ប៉ុន្តែតារាទាំងនេះ នៅតែសាច់ចាំ និង​រក្សាសម្រស់ស្រស់ស្អាតឡើងៗ មិនអាចឲ្យអ្នកគាំទ្ររំលងភ្នែក​បាន​នោះទេ។

១. Dara (2NE1)

ពេល​ក្រុម 2NE1 បាន​ចេញមុខជាមួយនឹង​បទ «FIRE» នៅឆ្នាំ ២០០៩ ពួកគេ​បាន​បង្ហាញ​មហាជន​នូវចំណីភ្នែក ចំណីអារម្មណ៍ថ្មី ដោយភាពក្លាហាន និងភាព​លេចធ្លោរបស់ពួកគេ។ ក្នុង​ចំណោម​សមាជិកទាំងអស់ គ្រប់គ្នា​ក៏មិនអាច​រំលងបាន​ពី Dara ដែរ ពិសេស​ Style សក់របស់នាង។

Dara នៅតែមិនខ្ចី​ចាស់ ទោះ​បី​ជា​រយៈពេលរំលងទៅមុខមិនចាំនាងក៏ដោយ ហើយស្ទើរមិនចង់ជឿថា​នាងគឺជាសមាជិកអាយុ​ច្រើនប្រចាំក្រុម លំដាប់ទី២។ បច្ចុប្បន្ន​ Dara មានអាយុ ៣៧ឆ្នាំហើយ ដូច្នេះ​វាបាន​ក្លាយជារឿងពិបាក​បន្តិចក្នុងការជឿថា​នាង​នៅ​តែក្មេងដូចយុវតីវ័យ១៨ឆ្នាំ។

២. Taeyeon (Girls’ Generation)

ក្រុមបាន​ចេញមុខដំបូង​នៅ​ឆ្នាំ ២០០៧ ជាមួយនឹង​បទ «Into The New World»។ មេក្រុម Taeyeon ត្រូវ​បាន​គេឲ្យរហស្សនាម​ថា​ «Kid Leader» ដោយសារសម្រស់វ័យក្មេង និងរាងតូចមាន់ចែ។

ឆ្នាំថ្មី Taeyeon ចូលវ័យ ៣៣ឆ្នាំហើយ ប៉ុន្តែនាង​នៅតែជម្នះនឹងភាព​ចាស់ ដោយថែខ្លួន​បាន​យ៉ាង​ល្អ នាំឲ្យនាង​​នៅតែក្មេង។

៣. Changmin (TVXQ)

Changmin បាន​ចេញមុខដំបូងជាមួយនឹង​ក្រុម TVXQ កាលពីឆ្នាំ ២០០៣ ស្របពេល​មាន​អាយុ ទើប ១៥ឆ្នាំ។ ឈាន​ដល់ឆ្នាំ ២០២២ ប្អូនពៅរបស់ក្រុមមាន​អាយុ ៣៤ឆ្នាំ ហើយ ប៉ុន្តែក្នុងភ្នែក Fan លោកនៅតែក្មេង​ដូចមុនដដែល។

៤. Onew (SHINee)

ក្រោយ SM ជោគជ័យ​ខ្លាំង ពេលបង្កើត TVXQ ក្រុមហ៊ុនក៏សម្រេច​បង្កើតក្រុមបុរសថ្មី​មួយទៀតដែល​មានសមាជិក ៥ នាក់ និងជ្រើស Onew ជា​មេក្រុម កាល​ពីឆ្នាំ ២០០៨។ គិតមកដល់ឆ្នាំ ២០២២ មេក្រុមរូបនេះ​មាន​អាយុ ៣២ និងឈានចូល ៣៣ឆ្នាំ នៅ​ខែធ្នូខាងមុខហើយ ប៉ុន្តែ Onew នៅតែក្មេង មុខ​មិនចាស់ទៅណាសោះ។

៥. Bora (SISTAR)

នាង​បាន​ចេញមុខក្នុងក្រុម SISTAR នៅ​ឆ្នាំ ២០១១ ជាមួយនឹង​បទ «Push Push»។ ទោះជាយ៉ាងណា​ ក្រុម​ក៏ត្រូវ​បំបែក​វិញ​នៅ​ឆ្នាំ ២០១៧ ដោយសមាជិកម្នាក់ៗត្រូវ​ដើរលើវិថីរៀងៗខ្លួន ចាប់យកអ្វីដែល​ពួកគេ​ស្រឡាញ់ពិតៗ។ ចំណែក Bora វិញ​ ពេល​នេះ​មាន​អាយុ ៣២ឆ្នាំ ហើយ ដោយនាង​កំពុង​មមាញឹក​នឹង​ការងារ​សម្ដែង។

៦. Amber [f(x)]

ក្រុម [f(x)] បាន​បង្ហាញ​មុខ​ដំបូងនៅ​ឆ្នាំ ២០០៩ ហើយដ្បិតមកដល់ពេល​នេះ​ ក្រុមមិនបាន​ចេញ​បទថ្មី ក៏មិនទាន់​មានការប្រកាស​ផ្លូវការថា​ ពួកគេ​បំបែក​ដែរ។ សមាជិកកើតឆ្នាំ ១៩៩២ ពេល​នេះ​មាន​អាយុ ២៩ ឈានចូល ៣០ឆ្នាំ ឆាប់ៗនេះហើយ។

៧. Nana (After School)

Nana គឺជា​សមាជិកម្នាក់​ដែល​មាន​រាង​ខ្ពស់ស្រឡូន និង​មាន​មន្តស្នេហ៍បំផុត រហូត​មាន​​មុខជា​រឿយៗលើ​តារាងនារីដែល​មាន​មុខស្អាតជាងគេ​ប្រចាំពិភពលោក ស្រង់ដោយ TC Candler។ បច្ចុប្បន្ននាង​មាន​អាយុ ៣០ឆ្នាំហើយ។

៨. Junho (2PM)

កាល​ពី Debut កាល​ពីឆ្នាំ ២០០៨ Junho ទើប​នៅជា​យុវជនវ័យ ១៨ឆ្នាំ ដែល​បង្ហាញ​មុខជាមួយនឹង​បទ «10 Out Of 10»។ មកទល់ពេល​នេះ Junho មាន​អាយុ ៣២ឆ្នាំ ឯការងារ​សិល្បៈលោកនៅតែបន្តជាធម្មតា ប៉ុន្តែលោកហាក់រយាលពីការងារច្រៀង ដោយផ្ដោតខ្លាំងវិញលើការងារ​សម្ដែងរឿង ព្រម​ទាំងទទួល​បាន​ជោគជ័យមិនធម្មតា៕

ប្រភព៖ Koreaboo  

អត្ថបទថ្មី