គន្លឹះចាក់ចម្រៀងលើ YouTube ពេលបិទអេក្រង់ (free $12)

  • 2022-04-29 07:54:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់ការចាក់វីដេអូផ្សេងៗលើ YouTube បន្ទាប់ពីបិទអេក្រង់វីដេអូនឹងបញ្ចប់ភ្លាម នេះជារឿងធម្មតានោះទេ ប៉ុន្ដែយើងមានគន្លឹះមួយអាចជួយអ្នកបាន ទោះបីបិទអេក្រង់ វីដេអូនៅអាចដំណើរការបានធម្មតា។

គួរបញ្ជាក់ថា គន្លឹះនេះមិនបាច់ចំណាយលុយនោះទេ ប៉ុន្ដែការពិតដើម្បីប្រើមុខងារនេះបានត្រូវចំណាយលុយ ១១,៩ដុល្លារ ដោយត្រូវចុះឈ្មោះជា សមាជិក YouTube Premium។s

របៀបចាក់ចម្រៀងលើ YouTube ពេលបិទអេក្រង់៖

  • បើកកម្មវិធី Safari > ចូលទៅកាន់ www.youtube.com
  • ត្រង់របារ Address ចុចលើរូបអក្សរ “A” > ចុចយក Request Desktop Website (ដើម្បីឱ្យទូរសព្ទយល់ថា អ្នកកំពុងចាក់ចម្រៀងទូទៅធម្មតា)
  • បិទកម្មវិធីដោយត្រលប់មក Home screen
  • ចូលទៅ Control Center > ចុចប៊ូតុងចាក់ចម្រៀង

តែប៉ុននេះអ្នកអាចចាក់ចម្រៀង YouTube ដោយបិទអេក្រង់បានហើយ។ ប៉ុន្ដែចំពោះការចាក់តាម Playlist វាមិនបន្តដោយស្វ័យប្រវត្តិនោះទេ តម្រូវឱ្យអ្នកចាក់វីដេអូលើ Safari ម្ដងទៀត៕

អត្ថបទ៖ កុសល

អត្ថបទថ្មី