ជម្រើសឆ្នាំងសាកឥតខ្សែ សុវត្ថិភាព និងមានតម្លៃសមរម្យ សម្រាប់អ្នកមិនចូលចិត្តខ្សែរញ៉េរញ៉ៃ

  • 2022-05-02 04:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំងសាកឥតខ្សែ បានបង្កើនភាពងាយស្រួលច្រើនដល់អ្នកប្រើប្រាស់ទូរសព្ទនាពេលបច្ចុប្បន្ន ពោលគឺគេគ្រាន់តែយកទូរសព្ទទៅដាក់ពីលើវាជាការស្រេច។ សព្វថ្ងៃនេះ បច្ចេកវិទ្យាសាកថ្មឥតខ្សែបានអភិវឌ្ឍច្រើន ទាំងល្បឿន និងប្រព័ន្ធសុវត្ថិភាពរបស់វា ដែលមិនបង្ករកាបារម្ភដូចមុនឡើយ ហើយអ្នកក៏អាចរកទិញពួកវាបានដោយក្នុងតម្លៃធូរថ្លៃថែមទៀតផង។ ខាងក្រោមនេះជាជម្រើសឆ្នាំងសាកថ្មឥតខ្សែ ដែលលោកអ្នកអាចរកទិញបាននៅក្នុងប្រទេសយើង ជាមួយនឹងការធានាត្រឹមត្រូវ៖

១. Samsung Wireless Charger 15W

ប្រសិនបើលោកអ្នកកំពុងប្រើប្រាស់ទូរសព្ទប្រភេទ Android នោះឆ្នាំងសាកនេះគឺជាជម្រើសដ៏ល្អ វាអាចបញ្ចេញកម្លាំងបាន 15W តភ្ជាប់ដោយខ្សែសាកប្រភេទ PD Type-C។ អ្នកអាចរកទិញវាបាននៅស្រុកយើងក្នុងតម្លៃប្រហែល ៣០ដុល្លារ។

Samsung Wireless Charger 15W

**២. Baseus BS-W518 Wireless Charger**

នេះជាជម្រើសធូរថ្លៃជាងគេ អ្នកអាចរកទិញវាបានក្នុងតម្លៃ ២០ដុល្លារ សម្រាប់ទីផ្សារស្រុកយើង។ សមត្ថភាពរបស់វាអាចសាកបញ្ចូលភ្លើងទូរសព្ទក្នុងកម្លាំង 15W។

Baseus BS-W518

៣. Magsafe

ឆ្នាំងសាក Magsafe អាចប្រើបានតែចំពោះ ឧបករណ៍របស់ Apple ប៉ុណ្ណោះ ដូច្នេះអ្នកប្រើប្រាស់ Apple អាចពិចារណាវាបាន។ វាលើសពីឆ្នាំងសាកដទៃត្រង់ថាមានដែកឆក់ជារង្វង់ស្អិតជាប់ទៅខ្នងទូរសព្ទតែម្តង មិនបាច់បារម្មណ៍អំពីការដាក់មិនចំទីតាំងនោះឡើយ។ ឆ្នាំងសាកនេះអាចសាកបញ្ចូលក្នុងល្បឿន 15W អាចសាកបញ្ចូល iPhone 12 ពីសូន្យដល់ ៥០ភាគរយចំណាយពេល ១ម៉ោង។ អ្នកអាចរកទិញឆ្នាំសាកនេះនៅប្រទេសយើងក្នុងតម្លៃប្រហែល ៤០ដុល្លារ។

Magsafe

៤. Mi Wireless Charger 80W-120W ៦៥ដុល្លារ

បើអ្នកគិតថាអាទាំងបីខាងលើនៅមិនទាន់លឿនគ្រប់តម្រូវការ ហើយណាមួយអ្នកកំពុងប្រើទូរសព្ទ Android ដែលគាំទ្រការសាកថ្មឥតខ្សែល្បឿនលឿន នោះឆ្នាំងសាកនេះនឹងក្លាយជាជម្រើសដ៏ល្អ។ Mi Wireless Charger អាចគាំទ្រការសាកបានដល់ល្បឿន ១២០វ៉ាត់ ដាក់លក់ក្នុងតម្លៃ ៦៥ដុល្លារក្នុងទីផ្សារស្រុកយើង៕

Mi Wireless Charger 80W-120W

អត្ថបទ៖ Thea Sothun