Apple ដើរសង្ហារម្នាក់ឯង Samsung, Oppo, Xiaomi ងងឹតមុខដើរថយក្រោយ ក្នុងត្រីមាសថ្មី

  • 2022-05-02 07:41:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ជាក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលតែមួយគត់ ឃើញមានការនាំចេញកើនឡើង ខណៈដែល Samsung, Oppo, Xiaomi និងក្រុមហ៊ុនផ្សេង បានធ្លាក់ចុះ នេះបើគិតក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២២ ធៀបនឹងឆ្នាំមុន។

នេះបើយោងទៅតាមរបាយការណ៍ពី Canalys។

យោងតាមរបាយការណ៍ Apple នាំចេញស្មាតហ្វូនប្រមាណ ៥៦,៥លានគ្រឿង នៅត្រីមាសទី១ ឆ្នាំ២០២២ ខណៈឆ្នាំមុនដូចគ្នា នាំចេញបាន ៥២,៤លានគ្រឿង ធៀបទៅកើនឡើង ៨% និងមានចំណែកទីផ្សារដល់ទៅ ១៨%។ ក្រៅពីនេះ ក្រុមហ៊ុនដទៃសុទ្ធតែធ្លាក់ចុះការនាំចេញ។

គួរបញ្ជាក់ថា Apple ទើបប្រកាសចំណូលដំណាលគ្នា ដោយរកបានប្រមាណ ៩៧,៣ពាន់លានដុល្លារ។ ក្នុងនោះ គ្រប់ផលិតផល និងសេវាកម្ម សុទ្ធតែមានកំណើនលើសមុន លើកលែងតែ iPad ប៉ុណ្ណោះ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល