ឆ្ងល់អត់ហេតុអ្វីបានជានិមិត្តសញ្ញាពេទ្យមានរូបពស់ និងស្លាប?
- 2022-05-03 03:13:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្ងល់អត់ហេតុអ្វីបានជានិមិត្តសញ្ញាពេទ្យមានរូបពស់ និងស្លាប?
ចន្លោះមិនឃើញ
មិនមានមនុស្សច្រើនទេបានដឹងពីប្រវត្តិនិមិត្តសញ្ញាពេទ្យមាន រូបដំបង, ពស់២ និងស្លាប២ ដែលត្រូវបានប្រើយ៉ាងទូលាយនាពេលបច្ចុប្បន្ន។ អ្វីកាន់តែចាប់អារម្មណ៍ជាងនេះទៀតគឺ ការរើសយកនិមិត្តសញ្ញាខាងលើមកប្រើគឺកើតចេញពីការភ័ន្តច្រឡំប៉ុណ្ណោះ។
ដើមចមនៃការកើតមាននិមិត្តសញ្ញាពេទ្យនេះគឺកាលពីប៉ុន្មានរយឆ្នាំមុន មានគ្រូពេទ្យក្នុងកងទ័ពអាមេរិកម្នាក់មានបំណងចង់យករូបដំបងរបស់អាទិទេពក្រិកសម័យបុរាណឈ្មោះ Asclepius មកធ្វើជានិមិត្តសញ្ញាពេទ្យដោយសារតែអាទិទេព Asclepius គឺជាព្រះនៃការព្យាបាលជំងឺ។ អាទិទេពនោះមានដៃកាន់ដំបង និងសត្វពស់តែមួយក្បាលរុំជុំវិញ។
ប៉ុន្តែដោយសារការភ័ន្តច្រឡំ គ្រូពេទ្យអាមេរិករូបនោះបានយកដំបងអាទិទេពឈ្មោះ Caduceus ដែលមានតួនាទីប្រយុទ្ធជាមួយសត្រូវ មកប្រើជំនួសវិញ។ ដំបងរបស់ Caduceus គឺមានពស់២ក្បាលរុំជុំវិញនិងស្លាប២ ហើយវាត្រូវបានគេប្រើជានិមិត្តរូបពេទ្យរហូតមក។ បច្ចុប្បន្នគេក៏ឃើញមានការប្រើដំបងអាទិទេព Asclepius (រូបពស់១) ជានិមិត្តសញ្ញាពេទ្យមកលាយឡំគ្នាដែរ៕