ទិវាមាតាអន្តរជាតិ! របស់ប្រើប្រាស់បែបបច្ចេកវិទ្យា Smart Home សម្រាប់ធ្វើជាកាដូដល់អ្នកម្តាយ
- 2022-05-03 04:56:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិវាមាតាអន្តរជាតិ! របស់ប្រើប្រាស់បែបបច្ចេកវិទ្យា Smart Home សម្រាប់ធ្វើជាកាដូដល់អ្នកម្តាយ
ចន្លោះមិនឃើញ
ទិវាមាតាអន្តរជាតិជិតចូលមកដល់ហើយ ចង់ត្រៀមកាដូមួយសម្រាប់គាត់តែមិនដឹងទិញអ្វីជូនមែនទេ? ខាងក្រោមនេះជារបស់ប្រើប្រាស់ទំនើបបែបបច្ចេកវិទ្យា ១០ប្រភេទស័ក្កសមសម្រាប់ជូនអ្នកម៉ាក់ជាទីស្រឡាញ់៖
១. Xiaomi Smart Antibacterial Humidifier 4L ៤៥ដុល្លារ
ជាម៉ាស៊ីនបំភាយចំហាយទឹកប្រើក្នុងបន្ទប់ មានសមត្ថភាពសម្លាប់មេរោគក្នុងទឹក បញ្ចេញចំហាយទឹកស្អាតជួយបំបែកម៉ូលេគុលក្នុងទឹក អោយស្បែក ស្រូបយកបានល្អ នឹង ផ្ដល់សំណើមដល់ស្បែក។ វាអាចបញ្ជាតាមទូរសព្ទ័ដៃដោយប្រើ App Mi Home មានចំណុះដាក់ទឹកបាន 4L កម្លាំងបញ្ចេញទឹក 300mL/h។
២. Mijia LED Light Mirror ៣៥ដុល្លារ
Mijia LED Light Mirror គឺជាប្រភេទកញ្ចក់ដែលភ្ជាប់ជាមួយ អំពូលភ្លើងងាយស្រួល Makeup សាច់កញ្ចក់មានភាពភ្លឺរលោងល្អ សាកថ្មម្ដងអាចប្រើប្រាស់ចន្លោះពី 5-7ថ្ងៃ។
៣. Mijia Smart Tower Fan ៨៩ដុល្លារ
Mijia Smart Tower Fan គឺជាប្រភេទកង្ហារ ដែលមានរាងស្អាតខ្យល់បក់ត្រជាក់ខ្លាំងនិងអាចបញ្ជាតាមទូរសព្ទបាន អាចបង្វិលបាន 150ដឺក្រេ អាចកំណត់ម៉ោងអោយកង្ហារវិល ឬឈប់បានតាមរយៈ Mi Home App។ ជាពិសេសនោះគឺគ្មានសំឡេងរំខាន និងមិនបង្ករគ្រោះថ្នាក់បើក្នុងផ្ទះមានក្មេងតូចៗ។
៤. MiTu Baby Hair Clipper ២២ដុល្លារ
កន្ត្រៃកាត់សក់កូនក្មេងដែលមានភាពការពារខ្ពស់ មិនប៉ះពាល់ដល់ស្បែកក្បាលកុមារ ចំណាយពេលសាកថ្ម 90នាទី ប្រើបាន 2 ម៉ោង អាចប្រើបានចំពោះក្មេងអាយុ 0-10ឆ្នាំ និងមានកម្រិតការពារទឹក IPX7។
៥. Mi Smart Microwave Oven With Grill ១២៩ដុល្លារ
Mi Smart Microwave Oven With Grill អាចចំអិនម្ហូបផ្សេងៗដូចជា ដុតមាន់ ដុតត្រី និងច្រើនទៀតអាចកម្ដៅម្ហូប ដែលមានសភាពកកខ្លាញ់ និងប្រភេទអាហារកញ្ចប់ ឲ្យក្ដៅឡើងវិញ។ ស្រទាប់ទ្វាមាន 4 ស្រទាប់អាចការពារពន្លឺជះចេញមកក្រៅបាន និងអាចភ្ជាប់ជាមួយនឹង Mi Home App។
៦. Xiaomi Mijia Electric Rice Cooker C1 4L ជាឆ្នាំងដាំបាយ ឆ្លាតវៃ ដែលអាចបញ្ជាតាមទូរសព្ទបាន ងាយស្រួលក្នុងការប្រើប្រាស់សាច់ឆ្នាំងធ្វើពី អាលុយមីញ៉ូម មិនធ្វើអោយបាយជាប់បាទឆ្នាំង។ អាចដាំបាយបាន ចំណុះ 4កំប៉ុង ស្គ្រីន LED នៅលើឆ្នាំងងាយស្រួល ក្នុងការមើលនិងប្រើប្រាស់ និងអាចភ្ជាប់ជាមួយ Mi Home App ដើម្បីកំណត់ពេលវេលា ចម្អិនឬក៏កម្ដៅបាយ។
៧. Mi Qualitel Electric Mosquito Swatter ១៥ដុល្លារ
ឧបករណ៍វាយមូស និងចាប់មូសជំនាន់ថ្មី អាចប្រើដើម្បីវាយមូស ក៏បាន ចាប់មូសក៏បាន។ វាមាន 3លេខសម្រាប់ផ្លាស់ប្ដូរ shut down/standby/mosquito mode។ លក្ខណៈពិសេសរបស់វាគឺមានភ្លើងទាក់ទាញមូស ហោះមកឧបករណ៍ដោយខ្លួនឯង កម្លាំងថ្មធំរហូតដល់ 1200mAh អាចប្រើបានចន្លោះ 7-10ថ្ងៃ ។
៨. Xiaomi BUD Large Caliber Electric Fruit Juicer Blender Seperation ៧៩ដុល្លារ
ជាម៉ាស៊ីនគៀបទឹកផ្លែឈើ អាចកិនបានគ្រប់ប្រភេទផ្លែឈើ ដោយមិនមានលាយកាកចម្រាញ់បាននូវទឹកផ្លែឈើដោយរក្សាបាននូវគុណភាពដើម។
៩. Morphy Richard Portable Kettle ៣៩ដុល្លារ
ជាប្រភេទដបដាំទឹកដែលងាយដាក់តាមខ្លួន និងដាំទឹកពុះបានលឿនផលិតឡើងពីដែកអ៊ីណុក ដែលមិនធ្វើឱ្យច្រេះជាប្រភេទដែក 316 អាចរក្សាកំដៅរហូតដល់ទៅ 6 ម៉ោង និងអាចកំណត់កម្ដៅបាន 4 កម្រិតគឺ 45°C, 55°C, 80°C និង 100°C។
១០. Mi Walking Pad ៣៣៩ដុល្លារ
ម៉ាស៊ីនហាត់ប្រាណ មានទម្ងន់ស្រាលងាយស្រួលលើកដាក់នឹងផ្លាស់ទី។ ល្បឿន ដើរ អតិបរមា 6km/hដឹងពី ចំងាយ ជំហាន និងចំនួន កាឡូរីដែលបានដុតបំផ្លាញ និងអាចភ្ជាប់ បញ្ជាជាមួយទូរសព្ទ័បាន ទ្រទំងន់ បានត្រឹម 100kg។
សូមបញ្ជាក់ផងដែរថាតម្លៃនៃផលិតផលខាងលើនេះគឺជាតម្លៃក្នុងស្រុកយើង ហើយវាអាចមានភាពល្អៀងបន្តិចទៅតាមទីផ្សារជាក់ស្តែង៕