លើកទី១ក្នុងជីវិត ពៅ លីដា រំភើបខ្លាំងក្រោយម្តាយកាត់សក់ខ្លីឲ្យ

  • 2022-05-03 07:05:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែង ពៅ លីដា មានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ក្រោយនាងស្នើរឲ្យម្តាយដែលជាអ្នកមានគុណយ៉ាងធំធេងដែលមិនអាចកាត់ថ្លៃបាន កាត់សក់ឲ្យខ្លីសម្រាប់នាង រហូតធ្វើឲ្យអ្នកគាំទ្រសរសើរថាស្អាត។

ថ្មីៗនេះតារាសម្តែងដែលមានទម្រង់មុខបែបខ្មែរ ពៅ លីដា បានបង្ហាញវីដេអូកាត់សក់ខ្លី ដែលជាស្នាដៃអ្នកម្តាយរបស់នាងផ្ទាល់ នៅលើគណនីហ្វេសប៊ុកដោយនាងបានបញ្ជាក់ថា ថ្ងៃនេះនាងមានអារម្មណ៍រំភើបរីករាយណាស់ ដែលនាងសុំឲ្យព្រះរស់កាត់សក់ឲ្យនាង ហើយក៏បានអរគុណអ្នកម្តាយខ្លាំងណាស់ដែរ ។ក្នុងនោះ លីដា ក៏បានបញ្ជាក់បន្ថែមទៀតថា នេះគឺជាលើកទី១ហើយក្នុងជីវិតរបស់នាង ដែលបានកាត់សក់ខ្លីបែបនេះ ដោយភ្ជាប់ដោយសំនួរទៅកាន់ហ្វេននៅក្នុងហ្វេសប៊ុកថា យល់យ៉ាងណាដែរបងអូនចំពោះការកាត់សក់ខ្លីបែបនេះ?

ចំពោះការកាត់សក់ខ្លីរបស់នាងជាលើកទី១នេះ ដែលអាចនិយាយបានថា លីដា គឺជាមនុស្សស្រីម្នាក់ដែលស្រលាញ់សក់វែងខ្លាំងណាស់ រហូតដល់ពេលនេះមិនដឹងថានាងកាត់ខ្លីបែបនេះក្នុងគោលបំណងអ្វីឲ្យប្រាកដនោះទេ មិនដឹងថានាងកាត់សក់ដើម្បីថតកុន ឬកាត់សក់ដើម្បីចង់ផ្លាស់ប្តូរពីសក់វែងទៅសក់ខ្លីដើម្បីភាពស្រស់ស្អាតបែបនារីសម័យថ្មីនោះទេ ខណៈ Sabay ព្យាយាមទាក់ទងទៅនាង តែនាងមិនទាន់ឆ្លើយតប។

ចំណែកអ្នកគាំទ្របានចូលខមមិនសរសើរថាស្អាត គ្រប់ៗគ្នា ចំណែកអ្នកខ្លះទៀតថា ស្រលាញ់បង លីដា ណាស់។

អត្ថបទ៖ Tep Sovannmoly