ដោនឡូត App នេះ​ទុក​ ពេលទិញអីវ៉ាន់ថតវិក្កយបត្រ​ជូនពន្ធដារ​មាន​ឱកាស​ឈ្នះ​ម៉ូតូ និង​រថយន្ត​

  • 2022-05-03 09:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋានពន្ធដារ បាន​បង្កើត App មួយថ្មីទៀត​ដាក់​ឈ្មោះថា GDT lucky Draw ។ កម្មវិធីនេះបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់ទូទៅក្នុងការផ្សងសំណាង ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនពីអគ្គនាយកដ្ឋានពន្ធដារ ដោយគ្រាន់តែថតរូបវិក្កយបត្រដែលលោកអ្នកបានចំណាយគ្រប់ប្រភេទបញ្ចូលក្នុងកម្មវិធីនោះ។ តាមរយៈកម្មវិធីផ្សងសំណាង​នេះ​រួមមាន៖ រថយន្ត ម៉ូតូ ទូរសព្ទ គ្រឿងអេឡិចត្រូនិច និងរង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត​។​ បញ្ជាក់៖ គ្រប់វិក្កយបត្រដែលអាចចូលរួមផ្សងសំណាងបានលុះត្រាមានលេខ អតប បញ្ជាក់ការចុះបញ្ជីត្រឹមត្រូវ។

កម្មវិធីវិក្កយបត្រនាំសំណាង សម្រាប់ឱ្យអ្នកប្រើប្រាស់ទូទៅបញ្ចូលព័ត៌មានវិក្កយបត្រទិញទំនិញ និងសេវាកម្ម ដើម្បីមានឱកាសឈ្នះរង្វាន់ពីអគ្គនាយកដ្ឋានពន្ធដារ។ សូម​ទាញយកកម្មវិធីដូចខាងក្រោម៖

-លើ iOS: https://shorturl.ae/BAsPW

-លើ Android: https://shorturl.ae/uWV9P

ថតបញ្ចូលកាន់តែច្រើន មានឱកាសឈ្នះកាន់តែច្រើន!!!

អត្ថបទ៖ រក្សា