Thomas Muller បន្តកុងត្រាថ្មីជាមួយ Bayern Munich រហូតដល់ឆ្នាំ ២០២៤
- 2022-05-03 12:28:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Thomas Muller បន្តកុងត្រាថ្មីជាមួយ Bayern Munich រហូតដល់ឆ្នាំ ២០២៤
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Thomas Muller បានធ្វើការបន្តកុងត្រាថ្មីជាមួយក្លឹប Bayern Munich រយៈពេល១ឆ្នាំបន្ថែមទៀត រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។
Muller បានចាប់អាជីពកីឡាករបាល់ទាត់ជាមួយ Bayern តាំងពីអាយុ១០ឆ្នាំ ។ កីឡាករនេះលេងឲ្យក្លឹបនេះតាំងពីក្រុមថ្នាល ផ្លាស់មកក្រុមបម្រុង រហូតផ្លាស់មកក្រុមឈុតធំនៅឆ្នាំ២០០៩។
តាំងពីចូលមកក្រុមឈុតធំរបស់ Bayern ចាប់តាំងពីឆ្នាំ២០០៩មក Muller ឈ្នះបានពានលីគកំពូលអាល្លឺម៉ង់ជាមួយក្លឹបនេះរហូតទៅដល់ ១២ដង ឈ្នះ UCL ២ដង UEFA Supercup ២ដង FIFA Club World Cup ២ដង German Super Cup ៧ដង German Cup ៦ដង។ កីឡាកររូបនេះក៏ធ្លាប់ឈ្នះពាន FIFA World Cup ជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់របស់ខ្លួនផងដែរ។
ក្នុងរដូវកាលនេះ កីឡាករនេះចូលលេងឲ្យ Bayern បាន៤២ប្រកួត និងស៊ុតចូល១២គ្រាប់ ដែលចូលរួមចំណែកជួយឲ្យឈ្នះពាន Bundesliga៕