Kloppថា​ Liverpool ត្រូវ​តៀម​ឲ្យ​មែនទែន​ ព្រោះ​ Villarreal នឹង​ខំ​វាយ​បក​វិញ​ជា​មិន​ខាន​

  • 2022-05-03 13:20:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp អ្នកចាត់ការ​ក្លឹប​ Liverpool បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​ក្នុង​កាល​ពី​ម្សិលមិញ​នេះ​ថា​ ក្លឹប​លោក​ត្រូវ​ត្រៀម​ប្រកួត​ UEFA Champions League ជើងទី២​ឲ្យ​មែនទែន​ ព្រោះ​ក្លឹប​ Villarreal នឹង​ខំ​វាយ​បក​មក​វិញ​ខ្លាំង​ជា​មិន​ខាន​។​

លោក​ Klopp បាន​និយាយ​ថា​៖" យើង​ត្រូវ​តែ​ត្រៀម​លេង​កំពូល​ប្រកួត​មួយ​នេះ​ឲ្យ​មែន​ទែន​ ព្រោះ​ពួក​គេ​ (Villarreal) នឹង​ខំ​វាយ​បក​មក​វិញ​ខ្លាំង​ដើម្បី​ឲ្យ​តាម​ទាន់​យើង​ជា​មិន​ខាន​។ ពួក​គេ​នឹង​ព្យាយាម​ខ្លាំង​ ជាង​អ្វី​ដែល​យើង​នឹង​ខំ​ទប់​ពួក​គេ​ "។

លោក​បាន​បន្ត​ថា​៖" អ្វី​ដែល​ខ្ញុំ​បារម្ភ​គឺ​យើង​ត្រូវ​ធ្វើ​អី​ខ្លះ​ និង​ត្រៀម​ទក់​សាច់​របស់​ពួក​គេ​ម៉េច​ខ្លះ​។ យ៉ាង​ណា​មិន​ឲ្យ​ចាញ់​ ១-០ ឬ​ក៏​ម៉េច​នោះ​ទេ​ តែ​ម៉េច​ក៏​ការ​ប្រកួត​បាល់ទាត់​យ៉ាង​ម៉េច​ក៏​មាន​ តែ​យើង​នឹង​ខំ​លេង​ប្រកួត​នេះ​ឲ្យ​ល្អ​បំផុត​ "។

ចំពោះ​ក្រុម​ Villarreal គ្រូ​បង្គោល​ Unai Emery ក៏​បាន​និយាយ​ផង​ដែរ​ថា​ នឹង​ខំ​វាយ​បក​ស៊ី​ Liverpool វិញ​ឲ្យ​បាន​។

ចំពោះ​ការ​ប្រកួត​ខាង​លើ​តង់​ទី​១ Liverpool យក​ឈ្នះ​ Villarreal ២-០ ចំពោះ​ការ​ប្រកួត​តង់​ទី​២ នឹង​ចាប់​ផ្ដើមនៅ​ម៉ោង​២យប់​ ទៀបភ្លឺ​នេះ​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី