Razer's Blade 15 នឹងក្លាយជាឡេបថបហ្គេមដំបូងដែលបំពាក់ដោយអេក្រង់ OLED 240Hz

  • 2022-05-04 02:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់ដងពេលជ្រើសរើសឡេបថបហ្គេមម្តងៗ អ្នកប្រើប្រាស់គឺត្រូវជ្រើសរើសរវាង High Refresh Rate និងអេក្រង់ពណ៌ដិតច្បាស់ OLED ដោយមិនអាចរើសយកទាំងពីរបានឡើយ។ ប៉ុន្តែដំណឹងល្អពីក្រុមហ៊ុន Razer បានឲ្យដឹងថា ក្រុមហ៊ុននឹងបញ្ចេញឡេបថប Razer's Blade 15 ដែលបំពាក់ដោយអេក្រង់ OLED ហើយមានល្បឿន Refresh rate ដល់ទៅ 240Hz។

អេក្រង់មួយនេះនឹងនាំមកនូវអារម្មណ៍លេងហ្គេមដ៏ល្អ ព្រោះវាជាប្រភេទ OLED បង្ហាញពណ៌បានត្រឹមត្រូវ មានកម្រិតបង្ហាញ 1440p និងមានកម្រិត Contrast ខ្ពស់ គួបផ្សំនឹងល្បឿនដល់ទៅ 240Hz ធានាថាមិនមានរូបភាពណាដែលឆ្លងផុតពីកែវភ្នែករបស់អ្នកលេងហ្គេមឡើយ។ ប៉ុន្តែទន្ទឹមនឹងនោះ បន្ទះបង្ហាញថ្មីនេះនឹងមិនអាចបញ្ចេញពន្លឺបានខ្ពស់ឡើយ ពោលគឺត្រឹម 400nits ប៉ុណ្ណោះ ផ្តល់ជាផលលំបាកសំរាប់ដែលដែលប្រើឡេបថបនៅកន្លែងមានពន្លឺខ្លាំង។

អេក្រង់ OLED 240Hz គ្រាន់តែស្តាប់ឮក៏ដឹងថាថ្លៃហើយមែនអត់? មិនខុសទេ! វាថ្លៃមែន ដោយ Asus ដាក់លក់វាក្នុងតម្លៃ ៣ ៥០០ដុល្លារ សម្រាប់ជម្រើសម៉ាស៊ីន CPU 12th-gen Core i9-12800H ក្រាហ្វិកកាត GeForce RTX 3070 Ti RAM32GB និងទំហំផ្ទុក 1TB SSD៕

អត្ថបទ៖ Thea Sothun

អត្ថបទថ្មី