យ៉ន ពិសី ថា ២​ប្រកួត​ដែល​នៅ​សល់​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​​​ខ្សែ​ក្រវាត់​ TVK Fighter ពិបាក​ខ្លាំង​ណាស់

  • 2022-05-04 03:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«​ពិបាក​ណាស់​បង​! ដោយសារ​​​សុទ្ធតែ​ជា​ជើង​ខ្លាំង​ និង​ល្អ​ឡើង​មក​។ សម្រាប់​ខ្ញុំ​៥០/៥០ ក្នុង​ការ​រំពឹង​ឡើង​បង​ ព្រោះ​អី​យើង​ពឹង​ផ្អែក​លើ​ការ​ហ្វឹកហាត់​បន្ថែម​ទៀត​»។ ​​នេះ​ជា​សម្ដី​អ្នក​លេង​គុន​ខ្មែរ យ៉ន​​ ពិសី ​​ដែល​បានប្រាប់​មក​កាន់ Sabay ​ក្រោយ​រូប​គេ​ប្រកួត​ចាញ់ ធន់ អៀង​ឡេង ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​​ដោយ​ពិន្ទុ​​ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ TVK Fighter ។

រូបថត៖ ផ្ដល់​ឲ្យ​​
​«ខ្ញុំ​ត្រូវ​ពង្រឹង​ការ​ឡាំ​ថែម​តិច​ទៀត​បង​ ដោយ​សារ​តែ​ខ្ញុំ​ហាត់​មិន​បាន​គ្រប់​គ្រាន់​នៅ​ត្រង់​ចំណុច​នេះ​»។ នេះ​ជា​សម្ដី​របស់​អ្នក​លេង​គុន​ខ្មែរ​មក​ពី​ក្លឹប ​សាលវ័ន្ត​កីឡា​ ​ខាង​លើ​បាន​បន្ថែម​។ ដោយ​ឡែក​នៅ​ថ្ងៃ​ស្អែក​នេះ​រូប​គេ​នឹង​ត្រូវ​ជួប​​កីឡាករ ខាំ​ កូន​ខ្លា ​​ដែល​ជា​ការ​ប្រកួត​​សន្សំ​ពិន្ទុ​ជុំ​២​​។ ​ខណៈ​ដែល​ការ​ប៉ះ​ កូន​ខ្លា នេះ​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​ថា គឺ​ពិបាក​ក្នុង​ការ​​​យក​ឈ្នះ​ ព្រោះ​ កូន​​ ខ្លា ​ខ្ពស់​ជាង​​ខ្លួន ហើយ​ខ្លួន​ក៏​ដឹង​ថា កូន​ ខ្លា ពេលនេះ​កំពុង​ពេញ​ល្អ​ផង​ដែរ​។

រំលឹក​ថា ២ ប្រកួត​ដែល​ ពិសី ត្រូវ​ប៉ះ​នោះ គឺ ឃួន ឡាំ​កូស៊ីន និង​ការ​ប៉ះ ​កូន​ខ្លា នៅ​​ថ្ងៃ​ស្អែក​នេះ​​ឯង​។ ​សម្រាប់​ថ្ងៃ​​ស្អែក​វេលា​ម៉ោង​៤​រសៀល​​នេះ​ ​ក្រៅ​ពី​ការ​ប៉ះ​គ្នា​រវាង​គូ​ខាង​លើ​ក៏​មាន​ការ​ប៉ះ​គ្នា​រវាង​កីឡាករ ធន់ អៀង​ឡេង និង​ ឃួន ឡាំ​កូស៊ីន ​​ផងដែរ​ ដែល​ការ​ប៉ះ​គ្នា​​ក៏​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​ជុំ​ទី​២​ដូច​គ្នា​៕ ​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​