តិចច្រឡំថាថតកុនអីទៅតាមពិត ករុណា ពេជ្រ ស្លៀកពាក់ប្រពៃណីព្រោះមានគោលបំណង
- 2022-05-04 03:53:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចច្រឡំថាថតកុនអីទៅតាមពិត ករុណា ពេជ្រ ស្លៀកពាក់ប្រពៃណីព្រោះមានគោលបំណង
ចន្លោះមិនឃើញ
តារាចម្រៀងក្នុងទ្រនំរបស់ផលិតកម្មថោនលោក ករុណា ពេជ្រ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល ក្រោយឃើញរូបលោកនិងក្រុមគ្រួសារ ស្លៀកពាក់បែបប្រពៃណីទៅលេងអង្គរ នេះមិនមែនជាការសម្តែងថតកុនអ្វីនោះទេ។
ថ្មីៗនេះតារាចម្រៀងលោក ករុណា ពេជ្រ បានបង្ហោះរូបភាពជាច្រើនសន្លឹកស្លៀកពាក់បែបប្រពៃណីជាលក្ខិណៈគ្រួសារនិងបង្ហាញវីដេអូសកម្មភាពនិងហេតុផលដែលស្លៀកពាក់បែបនេះ នៅលើគណនីហ្វេសប៊ុក ដោយលោកបានបញ្ជាក់ថា សម្រាប់ការស្លៀកពាក់បែបប្រពៃណីបែបនេះមិនមែនជាការសម្តែងថតកុនអ្វីនោះទេ តាមពិតទៅដោយសារបងប្អូនរបស់លោកមកពីប្រទេសបារាំង មានបំណងចង់ទៅលេងទឹកដីនៃខេត្តសៀមរាប ជាពិសេសនៅតំបន់អង្គរ ហើយរួមផ្សំការដើរលេងបែបនេះទៀតនោះគ្រប់គ្នាក៏ចង់ស្លៀកសំលៀកបំពាក់បែបប្រពៃណីខ្មែរតែម្តង។លោក ករុណា ពេជ្រ បាននិយាយថា៖«បើកាលពីមុនស្លៀកពាក់បែបនេះដើរលេងអង្គរ ហាក់ខុសគេតែឯង តែឥឡូវនេះអត់ដូចមុនទេ ឃើញគេគ្រប់គ្នាក៏ស្លៀកអញ្ចឹងដូចៗគ្នាដែរ មិនមែនជារឿងចំលែកនោះទេ»។
ក្នុងនោះតារាចម្រៀងប្រុសរូបនេះក៏បានបន្ថែមទៀតថា ក្នុងឱកាសនៃការដើរកម្សាន្តលើកនេះលោកនិងក្រុមគ្រួសារពិតជាមានភាពសប្បាយរីករាយ ដែលបានដើរទៅតាមប្រាសាទជាច្រើនមកហើយដែរ ហើយអ្វីកាន់តែពិសេសនោះគឺលោកចង់ឲ្យបងប្អូនទាំងអស់គ្នាពេលមកលេងអង្គរ ស្លៀកពាក់បែបប្រពៃណីខ្មែរ ដើម្បីថែរក្សានៅទំនៀមទំលាប់ប្រពៃណីវប្បធម៌ខ្មែរយើង រួមជាមួយភាពស្រស់ស្អាតក្នុងការថតរូបរបស់យើងផង៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖