រឿងតូចក្លាយជារឿងធំ! តារាថៃ Chanon ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារមួយខែ

  • 2022-05-04 07:15:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះតារាសម្ដែងថៃលោក Chanon Ukkharachata បានបង្ករគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់ ក្រោយមកត្រូវបានតុលាការកាត់ទោសតារាសម្ដែងរូបនេះឱ្យជាប់ពន្ធនាគារ រយៈពេល១ខែ និងព្យួរទោស១ឆ្នាំ

ក្រោយពីមន្ត្រីស៊ើបសួរបានធ្វើការណាត់នាំខ្លួន Chanon មកដាក់ពាក្យបណ្ដឹងទៅតុលាការក្នុងករណីបង្ករគ្រោះថ្នាក់ចរាចរណ៍ ដោយមិនបានជូនដំណឹងដល់ប៉ូលិស។ តារាសម្ដែងរូបនេះត្រូវបានចោទប្រកាន់សរុបចំនួន ៤ករណី ក្នុងនោះមានការបើកបរមិនប្រកាន់ស្ដាំ ១ករណី បណ្ដាលឲ្យរងរបួស និងខូចខាតទ្រព្យសម្បត្តិ ទី២ អាជ្ញាប័ណ្ណត្រូវបានផុតកំណត់ ទី៣.រថយន្តមិនបង់ពន្ធ និងទី៤.មិនគោរពច្បាប់ការពារជនទី៣ រួមទាំងពិន័យជាប្រាក់២.០០០បាត

បន្ទាប់ពីព្រះរាជអាជ្ញាដាក់ពាក្យបណ្តឹង ជនជាប់ចោទបានសារភាពកំហុស ដូច្នេះតុលាការសម្រេចឱ្យ ជាប់ពន្ធនាគារ១ខែ។ ជនជាប់ចោទមានទោស ច្បាប់ចរាចរណ៍ផ្លូវគោកមាត្រា ៧៨ មាត្រា ១៦០។

រំលឹកផងដែរថានៅពេលដែលកើតហេតុភ្លាមៗតារារូបនេះបានព្យាយាមដោះដោយសន្តិវិធីជាមួយជនរង គ្រោះ ដោយបានផ្ដល់ប្រាក់សងជំងឺចិត្តរួចរាល់ហើយ ប៉ុន្តែក្នុងករណីនេះលោកមិនបានផ្ដល់ដំណឹងជូន ប៉ូលិសនោះទេ ទើបមានបញ្ហារហូតជាប់ពន្ធនាគារ១ខែយ៉ាងដូច្នេះ៕

ប្រភព៖ nineentertain   ប្រែសម្រួល៖ Kesor

អត្ថបទពេញនិយម