Pep ​ថា Real Madrid ​កាន់​តែ​កាច​នៅ​ចុង​ម៉ោង​លេង​កាន់​តែ​ល្អ​

  • 2022-05-05 01:38:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Real Madrid ​បាន​វាយ​បក​នៅ​នាទី​៩០+ ​លើ​ក្រុម Manchester City ​រហូត​ពួកគេ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ​តែ​ម្ដង​ក្នុង​លទ្ធផល ៣-១ ​សរុប​ទាំង​ពីរ​ជើង ​៦-៥។

​កាល​ពី​ជើង​ទី​១​កន្លង​ទៅ Man City ​បាន​យក​ឈ្នះ​លើ​ក្រុម Real Madrid ​ក្នុង​លទ្ធផល ១-០ ​ទៅ​ហើយ ​ខណៈ​ដែល​ជើង​ទី​២​នៅ​យប់មិញ​ទៀត ពួកគេ​នាំ​មុខ ១-០ ​ទៀត ​រហូត​ដល់​នាទី​៩០+ ​ទើប​មាន​ការ​ប្រែប្រួល។ ដោយ​កីឡាករ​វ័យ​ក្មេង​របស់​ប្រេស៊ីល Rodrygo ​រក​បាន​២​គ្រាប់​នៅ​ក្នុង​នាទី​៩០+ ​នេះ ​ធ្វើ​ឱ្យ​ការ​ប្រកួត​តម្រូវ​ឱ្យ​ថែម​១៥​នាទី​២​ដង។ ​ក្នុង​ម៉ោង​បន្ថែម​នេះ​ទៀត Benzema ​ក៏​ទទួល​បាន​បាល់​ប៉េណាល់ទី​១​គ្រាប់​ទៀត ​ដើម្បី​យ​ក​ឈ្នះ​លើ​ក្រុម​ក្រុម​របស់​លោក Pep ​តែ​ម្ដង។

​ការ​វាយ​បក​នៅ​ចុង​ម៉ោង​ដែល​សឹង​តែ​មិន​គួរ​ឱ្យ​ជឿ​នេះ ​ត្រូវ​បាន​លោក Pep ​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ក្រុម​របស់​លោក​លេង​បាន​ល្អ​ណាស់ ​ល្អ​រក​កន្លែង​បន្ទោស​មិន​ឃើញ​នោះ​ទេ​ក្នុង​ការ​ប្រកួត​នេះ ​ដោយ​ឡែក​លែង​តែ​លទ្ធផល​នៅ​ចប់​ការ​ប្រកួត​ប៉ុណ្ណោះ។ ​លោក ​កាន់​តែ​មើល​ទៅ Real Madrid ​កាន់​តែ​ឃើញ​ពី​កម្រិត​គ្រោះ​ថ្នាក់​របស់​ពួកគេ។ ​ពួកគេ​ជា​ក្រុម​មិន​បោះបង់​ឡើយ នៅ​ពេល Man City ​លេង​កាន់​តែ​ល្អ ពួកគេ​ក៏​រឹត​តែ​លេង​កាន់​តែ​ល្អ​ថែម​ទៀត ​ជា​ពិសេស​នៅ​វិនាទី​ចុង​ក្រោយ៕

ប្រភព៖ Dailymail   អត្ថបទ៖ នរវិទូ