ព្រះបុត្រាច្បងអ្នកម្នាង អ៊ុក ផល្លា និងសម្ដេចក្រុមព្រះ ត្រូវព្រះមហាក្សត្រតម្លើងឋានៈជា «ព្រះអង្គម្ចាស់ នរោត្ដម សុធាឫទ្ធិ»

  • 2022-05-06 02:20:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ ត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានៈជា «ព្រះអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ» និងតែងតាំងជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ មានឋានៈស្មើ អនុរដ្ឋលេខាធិការ។

ព្រះអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ គឺជាព្រះបុត្រាច្បងអ្នកម្នាង អ៊ុក ផល្លា ជាមួយនឹងសម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ ។ អ្នកម្នាង អ៊ុក ផល្លា ​មានព្រះបុត្រា​២អង្គ គឺ​បុត្រ​ច្បង​មាន​នាម ​នរោត្តម​ សុធា​ឫទ្ធិ ប្រសូត​ក្នុង​ឆ្នាំ ២០០៣ ​និង​បុត្រទី២ ​មាន​នាម នរោត្តម ​រណ​វង្ស ប្រសូត​ក្នុង​ឆ្នាំ ២០១១។ ព្រះបុត្រាទាំងពីរនេះ ជាចំណងដៃនៃក្ដីស្នេហារវាង អ្នកម្នាង អ៊ុក ផល្លា និងសម្ដេចក្រុមព្រះនរោត្ដម រណ ឫទ្ធិ ៕