ដឹងមូលហេតុ ពៅ លីដា កាត់សក់ខ្លីដែលខំថែតាំងពីកើតរហូតដល់ពេលនេះហើយ

  • 2022-05-06 02:52:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាកំពុងតែឆ្ងល់ក្រោយឃើញតារាសម្តែង ពៅ លីដា ស្នើរឲ្យម្តាយដែលជាអ្នកមានគុណ កាត់សក់ខ្លីឲ្យនាង ទាំងដែលតារាសម្តែងរូបនេះស្រលាញ់សក់វែងខ្លាំងណាស់ រហូតមកដល់ពេលនេះទើបដឹងមូលហេតុពិតនៅពីក្រោយ។

តាមរយៈវីដេអូខ្លីដែលតារាសម្តែង ពៅ លីដា បានបង្ហាញនៅលើគណនីហ្វេសប៊ុកកាលពេលថ្មីៗនេះ ដោយបានស្នើរអ្នកម្តាយដែលជាអ្នកមានគុណរបស់នាង កាត់សក់ខ្លីឲ្យ ទាំងដែលនាងគឺជានារីម្នាក់ដែលស្រលាញ់សក់វែងខ្លាំងដែលខំថែតាំងពីក្មេងរហូតដល់ថ្ងៃនេះ។តាមរយៈការកាត់សក់ខ្លីដែលមិនធ្លាប់ឃើញពីមុនមក ពៅ លីដា បានបញ្ចាក់ប្រាប់Sabay ថា តាមពិតទៅនាងស្រលាញ់សក់វែងខ្លាំងណាស់ តាំងពីកើតមកគឺនាងមិនដែលមានសក់ខ្លីទេរហូតមកដល់ពេលនេះ។ ពៅ លីដា បាននិយាយថា៖ «តាំងពីកើតមកដល់ពេលនេះ គឺជាលើកទី១ហើយបង ដែលខ្ញុំកាត់សក់ខ្លីបែបនេះ (ត្រឹមកញ្ចឹងក) ខ្ញុំស្រលាញ់សក់វែងណាស់ តែខ្ញុំមិនស្តាយទេបង ព្រោះខ្ញុំធ្វើដោយសេចក្តីស្រលាញ់ ដោយពេញចិត្ត និងសេចក្តីស្រលាញ់ចេញពីបេះដូង។ ខ្ញុំមិនស្តាយទេបង ព្រោះសក់ឆាប់ដុះមកវិញ ណាមួយបានប្តូរស្តាយទៀតផង»

តារាសម្តែងរូបនេះបានបញ្ជាក់បន្ថែមទៀតថា សម្រាប់ការកាត់សក់ខ្លីលើកនេះ គឺនាងកាត់ដើម្បីថតរឿង តែនាងសុំលាក់ចំណងជើងសិន។តាមរយៈការលាក់ចំណងជើងនៃរឿងនេះ មិនដឹងថានាងថតរឿងឲ្យខាងផលិតកម្មណាទេ ឬក៏ថតរឿងភាគរបស់សម្តេចតេជោ ក៏មិនទាន់ដឹងដែរ។ ជុំវិញការកាត់សល់ខ្លីដើម្បីថតរឿងនេះ កន្លងមកក៏មានតារាស្រី២រូបរួចមកហើយ គឺកញ្ញា ដួង ហ្សូរិដា និង ឈិន មុន្នីនាថ ដែលបានកាត់សក់ខ្លីដែលខ្លួនស្រលាញ់ខំទុករាប់ឆ្នាំដើម្បីថតរឿងភាគរបស់សម្តេចតេជោ។

អត្ថបទ៖ Tep Sovannmoly