ប្រពន្ធ ឃីម បូរ៉ា និយាយបែបនេះពេលប្ដីចេញទៅប្រកួតព្រឹត្តិការណ៍ធំ ស៊ីហ្គេម ២០២២
- 2022-05-06 03:07:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពន្ធ ឃីម បូរ៉ា និយាយបែបនេះពេលប្ដីចេញទៅប្រកួតព្រឹត្តិការណ៍ធំ ស៊ីហ្គេម ២០២២
ចន្លោះមិនឃើញ
ភរិយារបស់កីឡាករជើងខ្លាំង ឃីម បូរ៉ា ថាភ័យអរៗចំពោះការចេញទៅប្រកួតស៊ីហ្គេម វៀតណាម លើកនេះ ប៉ុន្តែជឿជាក់លើប្ដីថាអាចធ្វើបានល្អ។
ប្រពន្ធរបស់ បូរ៉ា បន្ថែមទៀតថា ខ្លួនមានទំនុកចិត្តលើប្ដីចំពោះការប្រកួតនៅវៀតណាមនេះ ព្រោះមើលឃើញថាហ្វឹកហាត់បានល្អ ហ្វឹកហាត់បានពេញលេញ។
រំលឹកដែរថា អ្នកនាង ហួន គឹមលាង រៀបអាពាហ៍ពិពាហ៍ជាមួយ ឃីម បូរ៉ា តាំងពីឆ្នាំ២០១៦ មកម្ល៉េះ និងទទួលបានចំណងដៃកូន២នាក់។ បូរ៉ា ជាជម្រើសជាតិផ្នែកប្រដាល់គុនខ្មែរ លេងលើប្រភេទទម្ងន់ ៦០គីឡូក្រាមដើម្បីប្រជែងមេដាយស៊ីហ្គេម លើកទី៣១ នៅវៀតណាម៕