ដេននី ក្វាន់ សប្បាយចិត្តត្បិតមានកូនស្រីតែងខ្លួនឲ្យ ទាំងដែលនាងពពោះធ្វើអ្វីមិនបាន

  • 2022-05-06 03:57:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាមានក្តីសុខណាស់សម្រាប់អ្នកជាម្តាយដែលមានកូនស្រីធំពេញវ័យគួរឲ្យស្រលាញ់ អាចជំនួសដៃជើងម្តាយវិញបានទាំងសប្បាយចិត្ត ខណៈ ដេន នីក្វាន់ កំពុងពពោះកូនស្រីមួយទៀត តាំងដែលខ្លួនមិនអាចធ្វើអ្វីបាន រហូតមានការសរសើរពេញចិត្តនិងគាំទ្រនាងជាច្រើន។

ថ្មីៗនេះ តារាសម្តែងស្រីសាច់សខ្ចី ដេននី ក្វាន់ បានបង្ហាញរូបថតតែងខ្លួនស្និទស្នាលគ្នាយ៉ាងមានក្តីសុខក្នុងនាមជាម្តាយកូន តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ ដោយបានបង្ហាញពីក្តីស្រលាញ់និងរំភើបខ្លាំងក្រោយ កូនស្រីដ៏ស្រស់ស្អាត ល្អហួស បានតែងខ្លួនដោយក្រងសក់ឲ្យនាង ក្នុងរូបភាពស្និទស្នាលគ្នាគួរឲ្យស្រលាញ់រវាងម្តាយនិងកូន រហូតធ្វើឲ្យ តារាសម្តែងស្រីរូបនេះលាន់មាត់និយាយថា «កាលកូននៅតូច ម៉ាក់តែងខ្លួនឲ្យកូន ដល់ពេលកូនធំឡើងតែងខ្លួនឲ្យម៉ាក់វិញ»។ត្បិតថាតារាស្រីកំពូលសម្រស់ ដេននី ក្វាន់ កំពុងពរពោះកូនទី២ជាមួយអតីតគូស្នេហ៏ដែលល្បីថាបែកគ្នាថ្មីៗនេះ ទោះបីមិនមានអ្នកស្អំបេះដូងនៅពេលនាងកំពុងពពោះក៏ដោយ ក៏ ដេននី ក្វាន់ នៅតែមានក្តីសុខសុភមង្គលសើចសប្បាយជាមួយកូនស្រីបានដែរ។

គ្រាន់តែឃើញរូបភាពជាច្រើនសន្លឹកគួរឲ្យស្រលាញ់និងមានក្តីសុខ រួមទាំងសំណេរបែបនេះ ស្រាប់តែមានអ្នកគាំទ្រជាច្រើនចូលខមមិនព្រោងព្រាតសរសើរកូនស្រី ល្អហួស ដើរតាមគន្លងរបស់ម៉ាក រហូតមានអ្នកខ្លះនិយាយថា មានតែកូនគ្រប់គ្រាន់ហើយសម្រាប់មនុស្សស្រីដែលរឹងមាំ ចង់ប្រាប់ថាស្រលាញ់គ្រួសារបងស្រីណាស់៕

អត្ថបទ៖ Tep Sovannmoly