“That That” របស់ PSY វ៉ាដាច់ “Still Life” Big Bang ធ្លាក់មកត្រឹម Top2

  • 2022-05-06 07:11:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្រៀងថ្មីៗ ជាច្រើនបទបានឡើងដល់កំពូលតារាង Top 100 របស់ Melon ជាលើកដំបូងក្នុងរយៈពេលមួយខែ។

គិតត្រឹមព្រឹកថ្ងៃទី ០៦ ខែឧសភា បទ "That That របស់ Psy ដែលបានសហការផលិតជាមួយ Suga សមាជិក BTS បានឡើងដល់ លេខ ១ នៅលើតារាង Top 100​ ដោយបានទម្លាក់បទ "Still Life" របស់ Big Bang មកត្រឹមលេខ២

នៅថ្ងៃទី ០៥ ខែមេសា បទ "Still Life" របស់ Big Bang បានរក្សាតំណែងកំពូលរបស់ខ្លួនជាលំដាប់កំពូល នៅលើតារាង Melon បានរយៈពេលជិតមួយខែ មុនចុះនៅលេខ ២ គិតត្រឹមថ្ងៃនេះ។

យ៉ាងណាមិញ "That That" របស់ PSY រួមផលិតជាមួយ Suga BTS ចេញផ្សាយក្នុងរយៈពេល ៦ថ្ងៃ គិតត្រឹមថ្ងៃទី០៦​ ខែឧសភានេះ ដោយមានចំនួនអ្នកចូលមើល ៩៧លាន ដងលើ You Tube

ប្រភព៖ Allkpop   ប្រែសម្រួល៖ Kesor

អត្ថបទពេញនិយម
អត្ថបទថ្មី