ប្រទេសទាំង ១០ មានអុីនធើណិតលឿនបំផុត និងយឺតបំផុត​ក្នុងពិភព​លោក រក​បើក​អ្វី​ក៏​អត់ចេញ

  • 2022-05-06 09:26:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្បឿនអុីនធើណិត បើកាលណាយឺតនឹងធ្វើឲ្យ​គ្រប់គ្នាធុញទ្រាន់ជាក់ជាមិនខាននោះទេ ហើយបើសិននៅពេលដែលអ្នកមានការអ្វីបញ្ហាបន្ទាន់ត្រូវការអ៊ីនធឺណិត បើវាយឺតពេកក៏កើតអារម្មណ៍មួម៉ៅមួយរំពេច។ និយាយពីអុីនធើណិត ​ជា​មធ្យម​ល្បឿន​អ៊ីនធឺណិតគិតចាប់ពី 4mbps (មេកាប៊ីត​ក្នុង​មួយ​វិនាទី) ឬ​ខ្ពស់​ជាង​នេះបន្តិច ក៏អាច​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ទស្សនា​វីដេអូ YouTube ឬ​បំពេញ​ការងារ​ស្រាវជ្រាវ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​ដោយរលូន​។ ដោយឡែកខ្លះទៀតជាប់ជាប្រទេសដែលមានល្បឿនអ៊ឺនធើណិតលឿនណាស់ យ៉ាងណាមិញ​ បើ​ងាក​មក​ដឹង​ពី​​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក ខ្លះមានល្បឿន​អុីនធើណិតយឺត​ជាង​នេះទ្វេ​ដង ក្នុងនោះ​ខ្លះ​យឺត​យក​តែ​មែនទែន​ចង់​បើក​អ្វី​ក៏​មិន​ចេញ។

យោងតាមប្រភពពីសន្ទស្សន៍តេស្តល្បឿនសកល (Speedtest Global Index) របស់ក្រុមហ៊ុន Ookla ដែលជាប្រភពអាច​ទាញ យកទិន្នន័យបានត្រឹមត្រូវ គួរឲ្យទុកចិត្តបាន។ ដូច្នេះនៅក្នុងអត្ថបទនេះក្រុមការងារ Sabay នឹង​លើក​យក​មកបង្ហាញពី ទិន្នន័យក្រុម​ប្រទេសដែលមានអុីនធើណិតលឿនបំផុតនិងយឺតបំផុត​លើ​លោក គិតត្រឹម​ឆ្នាំ ២០២២ ។

ខាងក្រោមនេះគឺជាប្រទេសដែលមានល្បឿនអុីនធើណិតចល័តលើទូរសព្ទ(ស៊ីម)លឿនជាងគេ៖

១) ប្រទេសអារ៉ាប់រួម មានល្បឿន ១៣៥,៣៥ មេកាប៊ីតក្នុងមួយវិនាទី

២) ប្រទេសន័រវែស មានល្បឿន ១៣៤,៧៣ មេកាប៊ីតក្នុងមួយវិនាទី

៣) ប្រទេសកាតា មានល្បឿន ១២០,៦៩ មេកាប៊ីតក្នុងមួយវិនាទី

៤) ប្រទេសកូរ៉េខាងត្បូង មានល្បឿន ១១៧,៩៥ មេកាប៊ីតក្នុងមួយវិនាទី

៥) ប្រទេសហូឡង់ មានល្បឿន ១០៨,៣៣ មេកាបៃក្នុងមួយវិនាទី

ខាងក្រោមនេះគឺជាប្រទេសដែលមានល្បឿនអុីនធើណិតប្រើខ្សែលឿនជាងគេ៖

១) ប្រទេសសឹង្ហបុរី មានល្បឿន ១៩៧,៩៧ មេកាប៊ីតក្នុងមួយវិនាទី

២) ប្រទេសឈីលី មានល្បឿន ១៩៧,២៨ មេកាប៊ីតក្នុងមួយវិនាទី

៣) ប្រទេសថៃ មានល្បឿន ១៨៧,៨០ មេកាប៊ីតក្នុងមួយវិនាទី

៤) ប្រទេសដាណឺម៉ាក មានល្បឿន ១៧០,៣៨ មេកាប៊ីតក្នុងមួយវិនាទី

៥) កោះហុងកុង មានល្បឿន ១៦៣,៩៣ មេកាប៊ីតក្នុងមួយវិនាទី

ខាងក្រោមនេះគឺជាប្រទេសដែលមានល្បឿនអុីនធើណិតយឺតជាងគេលើ​លោក៖

១) ប្រទេសតួកម៉ែនីសស្ថាន មានល្បឿន ០,៥០ មេកាប៊ីតក្នុងមួយវិនាទី

២) ប្រទេសយេម៉ែន មានល្បឿន ០,៦៨ មេកាប៊ីតក្នុងមួយវិនាទី

៣) ប្រទេសអេត្បូពី មានល្បឿន ១,២៤ មេកាប៊ីតក្នុងមួយវិនាទី

៤) ប្រទេស Guinea-Bissau មានល្បឿន ១,២៥ មេកាប៊ីតក្នុងមួយវិនាទី

៥) ប្រទេសគីនែ-Guinea មានល្បឿន ១,៣ មេកាប៊ីតក្នុងមួយវិនាទី

ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ Ooklaspeedtest

អត្ថបទពេញនិយម
អត្ថបទថ្មី