បេនី យ៉ាំង ទិញឡានថ្មីទំនើបជារបស់ចុងក្រោយ មុនសម្រាលកូន

  • 2022-05-06 09:52:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅបាំងតែ១ខែទៀតប៉ុណ្ណោះ អតីតតារាសម្តែងសិចស៊ី បេនីយ៉ាំង បានឃើញមុខកូនប្រុសរបស់ខ្លួនហើយ ហើយមុនពេលដែលនាងសម្រាលកូន ក៏បានទិញរថយន្តថ្មីសន្លាងមួយគ្រឿងដែរ ដែលជារបស់ចុងក្រោយ។

បន្ទាប់ពីពពោះអស់រយៈពេលជាច្រើនខែមក ពេលនេះនៅសល់តែ១ខែទៀតប៉ុណ្ណោះ នាងបានឃើញមុខកូនប្រុសហើយ។ក្នុងពេលដែលបានកំណត់មកដល់នៃថ្ងៃសម្រាល បេនីយ៉ាំង ក៏បានបង្ហាញរថយន្តថ្មីទំនើបមួយគ្រឿងពណ៌ខ្មៅដែលនាងបានទិញដោយបានបញ្ជាក់ថា «របស់ចុងក្រោយដែលត្រៀមសម្រាល លើសលប់ហើយណាកូនខ្លារបស់ម៉ាក់ For my son Corsin see you next month»

បញ្ជាក់ផងដែរថា តារាសម្តែងស្រី អ្នកនាង បេនី យ៉ាំង បើទោះបីជាឃ្លាតឆ្ងាយពីសិល្បៈច្រើនឆ្នាំំក៏ពិតមែន តែតារាសម្តែងស្រី រូបនេះនៅតែមានការគាំទ្រជាច្រើនពីមហាជន ជាពិសេសថ្មីៗនេះអ្នកនាងគឺជាម្តាយសម័យថ្មីដែលលេងខ្លួនបែបសិចស៊ីគួរឲ្យស្រលាញ់បើទោះបីជានាងកំពុងពពោះក្តី៕

អត្ថបទ៖ Tep Sovannmoly