បុត្រា-បុត្រី ២ អង្គនៃនរោត្ដម ចក្រព័ង្ស់ ត្រូវព្រះមហាក្សត្រ ត្រាស់បង្គាប់ជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ

  • 2022-05-06 10:01:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសុរិយា និងព្រះអង្គម្ចាស់ នរោត្តម ពង្សមុនីឬទ្ធ» ត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ មានឋានៈស្មើ អនុរដ្ឋលេខាធិការ។

សូមបញ្ជាក់ថា ព្រះអង្គទាំងទ្វេជាព្រះបុត្រី-បុត្រានៃសម្តេចព្រះមហិស្សរា នរោត្តម ចក្រព័ង្ស់ ឧត្តមប្រឹក្សាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕