យុវតី​ ហួន​ មុយអ៊ី៖​ ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​សិស្ស​បឋម​នេះ​បាន​ឪពុក​ជួយ​ពី​ក្រោយ​

  • 2022-05-09 03:39:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​ ហួន​ មុយអ៊ី​ ការ​ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ កម្មវិធី​សិស្ស​បឋម​សិក្សា​នេះ​គឺ​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក​ឪពុក​លើ​លក្ខណៈ​បច្ចេកទេស។​

ឪពុក មុយអ៊ី អង្គុយមើលពីក្រោយ

មុយអ៊ី​ បាន​ឲ្យ​ដឹង​ថា​ ទម្រាំ​ឈាន​ដល់​ការ​ឈ្នះ​មេដាយ​មាស​កម្មវិធី​សិស្ស​បឋម​សិក្សា​នេះ​គឺ​ឆ្លងកាត់​ការ​ប្រកួត​ចំនួន​៥ប្រកួត។​ ក្នុង​នោះ​ប៉ះ​អ្នក​ខ្សោយ​មួយ​ចំនួន​ក៏​ពិបាក​ដែរ​ ព្រោះ​ដង​វ៉ៃ​របស់​ដៃគូ​មិន​សូវ​សមស្រប​ជា​ហេតុ​ធ្វើ​ឲ្យ​រូប​គេ​ក៏​ពិបាក​លេង​ជា​មួយ​ដូច​គ្នា។​

ចំពោះ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស​វិញ​គឺ​តានតឹង​ទម្រាំ​ឈ្នះ​គឺ​ឈាន​ដល់​សិត​ទី៥​ ដែល​ពិន្ទុ​ប្រកៀកប្រកិត​គ្នា​តែ​ម្ដង។​ យ៉ាងណា​ដោយ​សារ​តែ​មាន​ការ​ជួយ​ប្រាប់​ពី​ឪពុក​លើ​បច្ចេកទេស​ ការ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ទើប​ធ្វើ​ឲ្យ​ខ្លួន​អាច​ឈ្នះ​មេដាយ​មាស​នេះ។​

មុយអ៊ី (អាវលឿង)

រំលឹក​ដែរ​ថា​ សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​បាន​សហការ​ជា​មួយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​រៀបចំ​ការ​ប្រកួត​សិស្ស​បឋម​សិក្សា​ និង​បញ្ចប់​រួចរាល់​ហើយ​កាល​ពី​ថ្ងៃ​ទី៧​ ឧសភា​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ ហួន​ មុយអ៊ី​ ឈ្នះ​មេដាយ​មាស​លើ​វិញ្ញាសា​ នារី​ ១ទល់១។ រូប​គេ​លេង​តំណាង​ឲ្យ​រាជធានីភ្នំពេញ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី