ទុក្ខជាន់គ្នា! ហេតុតែរាសីដាក់ពេក ហាងពេជ្រតែមួយរបស់ ម៉ាដូណា ត្រូវក្ស័យធន

  • 2022-05-09 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងពូកែវោហាស័ព្ទចាក់ទឹកមិនលិច ម៉ាដូណា ទម្លាយហាងពេជ្រដ៏ធំប៉ុនណាណីត្រូវបានក្ស័យធន ក្រោយយកលុយទៅសងជំនួស ថ្លៃកូនតុងទីនធ្វើស៊ីរត់មិនព្រមសងលុយ។

នៅប៉ុន្មាននាទីមុននេះ តារាសម្តែងពូកែវោហា ម៉ាដូណា បានទម្លាយរូបភាពហាងពេជ្ររបស់ខ្លួនដែលខំធ្វើជាមួយប្តី នៅលើគណនីហ្វេសប៊ុក ដោយបានបញ្ជាក់ថា នេះគឺជាហាងលក់ពេជ្ររបស់លោកនឹងប្តី។ វាគ្មានអ្វីចំលែកនោះទេ ក្នុងការហក់លោតបើកហាងពេជ្រដ៏ធំមួយនេះ។ ម៉ាដូណា បានបញ្ជាក់បន្ថែមទៀតថា កាលដែលលោកបើកហាងពេជ្រដែលមានឈ្មោះថា «ហាងពេជ្រ ម៉ាដូណា ហេង GIA » មួយនេះ ក៏ព្រោះតែតាំងពីដើមមកគ្រួសាររបស់លោក ក៏ជាអ្នកបើកលក់ មាស ផ្លាកទិន នៅផ្សារតូចដែរ ដោយហេតុផលទាំងអស់នេះហើយទើបធ្វើឲ្យលោកសម្រេចចិត្តបើកហាងនេះទៅ ព្រោះវាជាការងារក្រៅសិល្បៈ។

ម៉ាដូណា បានបន្ថែមទៀតថា តែពេលេនះហាងរបស់លោកត្រូវបានក្ស័យធនហើយ ដោយសារការទុកចិត្តឲ្យដេញតុងទិន នឹងរាប់អានចំពោះមនុស្សខុសជាច្រើន។ តាមរយៈការបង្ហាញនេះដែរ តារាសម្តែងពូកែវោហាស័ព្ទចាក់ទឹកមិនលិច ម៉ាដូណា បានផ្តាំផ្ញើទៅកាន់អ្នកគាំទ្រ ឲ្យប្រយ័ត្នអ្នកអួត ដោយកុំទុកចិត្តគេត្រឹមតែពាក្យសម្តី និងរូបភាពខាងក្រៅ ជៀសវាងមានវិប្បដិសារីដូចលោក។

មិនត្រឹមតែក្ស័យធនចំពោះហាងលក់ពេជ្រមួយនោះទេ ថ្មីៗនេះលោក ម៉ាដូណា ក៏បានសម្រេចចិត្តកាត់ផ្ទះដ៏ធំមួយកន្លែងនៅសៀមរាបនេះ ឲ្យម្ចាស់បំណុល ដែលលោកត្រូវសងទៀតផង ដែលផ្ទះមួយនេះ ប៉ាម៉ាក់របស់លោកស្រឡាញ់នឹងរស់នៅរាល់ថ្ងៃទៀតផង។ ដោយលោកសន្យាថានិងរកផ្ទះឲ្យធំ និងទូលាយជាងនេះ ដើម្បីសម្រាប់ពួកគាត់ទាំងពីរផងដែរ។

បញ្ជាក់ផងដែរថាកាលពីដើមឆ្នាំ២០២២ តារាសម្តែងលោក ម៉ាដូណា បានទម្លាយរឿងផ្ទាល់ខ្លួនមួយរហូតស្រែកយំព្រោះខ្លួនសព្វថ្ងៃកំពុងស្ពាយបំណុលដល់ទៅ ៥២ម៉ឺនដុល្លារ ក្រោយកូនតុងទីនធ្វើស៊ីមិនព្រមសង់លុយ ដោយកាលពីមុនលោកនិងប្តីខំសន្សំលុយបើកហាងលក់ពេជ្ររួមគ្នាយ៉ាងធំ តែមិនទាន់បើកដំណើរការផងស្រាប់តែលោកត្រូវស្ពាយបំណុលជំនួសកូនតុងទីនទៅវិញ រហូតមកដល់ពេលនេះហាងលក់ពេជ្រមួយនេះ ក៏នៅមិនទាន់បើកដំណើរការដែរ៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម