ទើបដឹងថា មុនចូលប្រឡង Cambodian Idol កូននាយ កុយ ក៏ធ្លាប់ជាកុមារទេព ក្នុងវង់អ្នកតាដែរ

  • 2022-05-10 03:39:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីមានការផ្ញាក់ផ្អើលក្រោយលេចវត្តមានកូនស្រីរបស់តារាកំប្លែងជើងចាស់លោក ជួង ជី ហៅនាយកុយ ចូលប្រឡងចម្រៀងក្នុងកម្មវិធី Cambodian Idol ថ្មីៗនេះ ទើបដឹងថា ជី ស្រីណែត ក៏ធ្លាប់ជាកុមារទេព នៅក្នុងវង់អ្នកតានៅវិហារព្រះម៉ែម៉ាចូវ ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្តាលដែរ។

ថ្មីៗនេះបន្ទាប់ពីកូនស្រីរបស់ នាយកុយ បានបង្ហាញមុខក្នុងកម្មវិធីប្រឡងចម្រៀងរួចមក ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ព្រោះតែ ជី ស្រីណែត មុនមកប្រឡងចម្រៀងនាងក៏ធ្លាប់ជាកុមារទេពនៅក្នុងវង់អ្នកតានៅស្រុកស្អាងខេត្តកណ្តាលដែរ។បើយោងតាមវីដេអូជាច្រើនរបស់ ជី ស្រីណែត តាមរយៈ TikTok ពិតជាឃើញនាងស្លៀកពាក់ជាកុមារទេពយ៉ាងប្លែកភ្នែក ក្នុងពិធីវិហែរអ្នកតានៅវិហារព្រះម៉ែម៉ាចូវ ដោយឃើញអាការរបស់នាង មានអ្នកតាចូលរូប រួមទាំងមានសកម្មភាពអាអណ្តាតទៀតផង។ នាងជាក្មេងស្រីតូចម្នាក់តែមានចិត្តក្លាហានខ្លាំងណាស់ សឹងមិនគួរឲ្យជឿថា ស្រីណែត អាចធ្វើបានបើប្រៀបធៀបនិងក្មេងស្រីស្រករនាងជាច្រើន។

បញ្ជាក់ផងដែរថា ជី ស្រីណែត គឺជាកូនស្រីបង្កើតរបស់លោក ជួង ជី ហៅនាយកុយ ក្រោយកូនស្រីដ៏ស្រស់ស្អាតម្នាក់នេះបានឡើងប្រឡងចម្រៀង រហូតធ្វើឲ្យមានការភ្ញាក់ផ្អើលចែករំលែកតៗគ្នាយ៉ាងព្រោងព្រាត។មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ស្រីណែត ក៏ច្រៀងពីរោះណាស់ដែរ ចេះក្បាច់រាំ រួមទាំងទេពកោសល្យផ្សេងៗជាច្រើនទៀត មិនចាញ់ឪពុកដែលជាអ្នកសិល្បៈប៉ុន្មានទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Facebook

អត្ថបទ៖ Tep Sovannmoly