ចេញរូបរាងពិតឡានវ៉ែនថ្មី Transit របស់ Ford ហើយ តែ​មានរឿង​មួយ​ដែលគេស្មានខុសទាំងស្រុង

  • 2022-05-10 06:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅទីបំផុត​ Ford បាន​បញ្ចេញ​រថយន្តវ៉ែន​ថ្មីរបស់ខ្លួនហើយ ដែល​រូប​រាង​របស់​វាដូចនឹង​ការប៉ាន់ស្មាន​ដែល​ចេញផ្សាយកន្លងមកមែន ប៉ុន្តែ​អ្វីដែល​គេរំពឹងខុសទាំងស្រុងនោះ​គឺ​វាមិនមែន​ប្រើសាំង Hybrid ឬ Plug-in Hybrid នោះទេ ពោលគឺ​វាជាប្រភេទ​រថយន្តអគ្គិសនី​។

វាជាម៉ូដែលថ្មីមួយហៅថា E-Transit Custom ដោយផ្នែក​ខាងមុខ​វាត្រូវបានឌីហ្សាញ​យ៉ាងស្រស់ស្អាត​ មានប៉ាណាធំ និង​ចង្កៀង​ជាប្រភេទ LED។ ទ្វារខាងក្រោយ​មាន២ គឺនៅចំហៀងទ្វារមួយ និងនៅខាងក្រោយមួយ ហើយកាងមុខ​មាន​រន្ធ​សម្រាប់​សាកភ្លើង។

យ៉ាងណាក៏ដោយ Ford មិន​បាន​បញ្ជាក់​លម្អិត​អំពី Spec របស់​រថយន្ត​វ៉ែនអគ្គិសនី​នេះនៅឡើយទេ ជាពិសេស​ទំហំអាគុយ ប៉ុន្តែគេដឹងថា ពេល​សាកពេញ​វា​អាចរត់បាន ៣៨០គីឡូម៉ែត្រ ហើយវា​ក៏ភ្ជាប់​មកជាមួយឆ្នាំង​សាកលឿនផងដែរ និងមានបច្ចេកវិទ្យា ProPower Onboard ក្នុងការសាកភ្លើង​ទៅរថយន្តដទៃ ដូច F-150 Lightning ដែរ។

Ford គ្រោងបញ្ចេញលក់​ E-Transit នេះ​ជាផ្លូវការក្នុងអំឡុង​ខែកញ្ញាខាងមុខនេះ ប៉ុន្តែមិនទាន់​បាន​បញ្ជាក់​តម្លៃនៅឡើយទេ៕

អត្ថបទ៖ សំភី