នេះ​ក្រុម​ទាំង​៨ ​ក្នុង​ការ​ប្រកួត AK2 ​អន្ដរជាតិ MATIC 2022

  • 2022-05-11 04:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​អន្ដរជាតិ AK2 MATIC 2022 ​កាន់​តែ​កៀក​មក​ដល់​មែនទែន​ហើយ ​ដោយ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ១៤​និង​១៥​ខែ​ឧសភា​ឆ្នាំ​២០២២​ខាង​មុខ​នេះ​ហើយ។

​សម្រាប់​ក្រុម​កីឡាករ​កម្ពុជា​ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្រកួត​មួយ​នេះ​ក្នុង​ឆាក​អន្តរ​ជាតិ​ ហើយ​ពួកគេ ​នឹង​បញ្ចេញ​សមត្ថភាព ​រួម​ទាំង​យុទ្ធសាស្ត្រ​នានា​សម្រាប់​ការ​ប្រកួត​ MATIC 2022 នៅ​ថ្ងៃទី​ ១៤ និង ​១៥​ ខែ ឧសភា​ ឆ្នាំ​២០២២ ​ខាង​មុខនេះ​ ដោយការប្រកួតជាលក្ខណៈ​ Online ដែល​មាន​ទីតាំង​ប្រកួត​នៅ​ហាង​អ៊ីនធឺណែត​ CUE CyberGamer ។ ​ក្រុម​បរទេស​ដែល​ចូល​រួម​មាន កម្ពុជា ​ម៉ាឡេស៊ី ​ថៃ ​និង​ចិន។

​ដោយ​ឡែក​ក្រុម​ទាំង​៨​ដែល​ចូល​រួម​មាន ៖

  • ក្រុមឈ្មោះ YEAKSA OJK និង ONE LAST TIME
  • ក្រុមឈ្មោះ CLOWN 5 និង FEAR
  • ក្រុមឈ្មោះ 天使战队 និង 希望战队
  • ក្រុមឈ្មោះ GOLDENTIME និង MKC

សម្រាប់ប្រាក់រង្វាន់សរុប

  • ជើងឯកលេខ1 ទទួលបាន 40,000,០០០ រៀល

  • ជើងឯករង ទទួលបាន 20,000,០០០ រៀល

  • ជើងឯករងទី2 ទទួលបាន 10,000,០០០ រៀល

  • ចំណាត់ថ្នាក់លេខ 4 ដល់ 8 ទទួលបាន 1,200,០០០ រៀល

  • រង្វាន់សរុប៖ 80,០០០,០០០ រៀល

អត្ថបទ៖ នរវិទូ