ល្បី​ថា​ដក​លុយ​ខ្មែរ​ក្រោម ៥ ម៉ឺនអត់បាន ឥឡូវ​ប្រើកាត ABA ដុល្លារ​ក៏អាច​ដក​ក្រដាស ២ម៉ឺនរៀលបានដែរ

  • 2022-05-11 06:29:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ពេលថ្មីៗ​នេះ ធនាគារ ABA បាន​ប្រកាស​​សេចក្តី​ជូន​ដំណឹង​ឆ្លើយ​តប​ទៅ​នឹង​មតិ​អ្នកប្រើប្រាស់​សេវា​ធនាគារ​របស់​ខ្លួន ខណៈ​ដែល​ពួក​គេ​មាន​ប្រតិកម្ម​មិន​ពេញ​ចិត្ត​ ចំពោះ​ប្រតិបត្តិការ​ដក​សាច់​ប្រាក់​រូបិយប័ណ្ណ​ជាតិ ដែល​មាន​ត្រឹម​តែ​​ក្រដាស​ប្រាក់ ៥ ម៉ឺន​រៀលប៉ុណ្ណោះ។​

ទូ ATM

យោង​តាម​​មតិ​អ្នក​ប្រើប្រាស់​ជា​ច្រើន​ធ្លាប់​បាន​លើក​ឡើង​ថា៖ “សេវាធនាគារ ABA ​ចំពោះ​លុយ​ខ្មែរ​/រៀល ​មាន​ត្រឹម​តែ​ក្រដាស​ប្រាក់ ៥ ម៉ឺន​រៀល​ប៉ុណ្ណោះ។ បើ​ទោះ​បី​ជាពួកគាត់​ចង់​គាំទ្រ​លើកស្ទួយ​ប្រាក់​រៀល​ខ្មែរ​ក៏ដោយ បើ​ចង់​ដក​ក្រោមចំនួន​នេះ​គឺ​មិន​បាន​ទាល់​តែ​សោះ។​” យ៉ាង​ណា​មិញ​ ឥឡូវ​នេះ​ធនាគារ ABA បាន​ធ្វើ​កំណែ​ប្រែ​បន្ថែម​នូវ​ក្រដាស​ប្រាក់​២ម៉ឺនរៀល​ សម្រាប់​អ្នក​​ប្រើ​ប្រាស់​ដែល​ចង់​ដក​ប្រាក់​រៀល​យក​ទៅ​ចាយ​វាយ។ លើស​ពីនេះ ABA ក៏បាន​បន្ថែម​នូវ​សេវាកម្ម​ជូន​អតិថិជនដោយ​អនុញ្ញាត​ឲ្យ​អ្នកក៏អាចប្រើគណនីប្រាក់ដុល្លារ សម្រាប់ការទិញ និងផ្ទេរប្រាក់ជាលុយរៀលបានយ៉ាង​ងាយស្រួល​។

សូមអានសេចក្តីជូនដំណឹង​​ដូចមានរៀបរាប់ខាងក្រោម៖ អតិថិជនជាទីគោរព! ដើម្បីឆ្លើយតបនឹងកំណើនជាបន្តបន្ទាប់នៃអតិថិជនយើងខ្ញុំ និងតម្រូវការប្រាក់រៀលកាន់តែច្រើន យើងខ្ញុំបានបង្កើនការផ្គត់ផ្គង់ប្រាក់រៀល ជាពិសេសក្រដាសប្រាក់ 20,000 រៀល នៅគ្រប់ទូរ ATM និងម៉ាស៊ីនដក-ដាក់ប្រាក់ (CRM) ទាំងអស់របស់យើងខ្ញុំនៅទូទាំងប្រទេស។ លើសពីនេះ​ទៀត ធនាគារ​ ABA ដែលជាធនាគារ​ឆ្នើម​កំពុង​ប្រតិបត្តការ​សាច់ប្រាក់នៅ​កម្ពុជា។ តើអ្នកដឹងទេ? អ្នកអាចដកប្រាក់ 20,000 រៀល និង 50,000 រៀលបាន ទោះបីអ្នកមានតែគណនីដុល្លារក៏ដោយ! ងាយស្រួលមែនទែន! តែដើម្បីភាពបត់បែន និងងាយស្រួលបន្ថែម លោកអ្នកអាចធ្វើការទូទាត់បែបឌីជីថលជំនួសវិញ។ អ្នកគ្រាន់តែស្គែនកូដ QR ABA KHQR សម្រាប់ការទូទាត់ និងប្រើមុខងារ ABA ID ក្នុង ABA Mobile ដើម្បីទទួលប្រាក់ ឬផ្ញើប្រាក់។ អ្វីដែលពិសេសមួយទៀត អ្នកក៏អាចប្រើគណនីប្រាក់ដុល្លារ សម្រាប់ការទិញ និងផ្ទេរប្រាក់ជាលុយរៀលបានផងដែរ៕

អត្ថបទ៖ រក្សា