សហព័ន្ធតេក្វាន់ដូ​ WT​ ការ​ប្រកួត​សិស្ស​បឋម​ធ្វើ​ឲ្យ​វិញ្ញាសា​មេគុន​កាន់​តែ​សំបូរ​ធនធាន​

  • 2022-05-11 08:19:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​តេក្វាន់ដូ​ WT​ ថា​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ដែល​បញ្ចប់​ទៅ​ថ្មីៗ​នេះ​គឺ​នឹង​ជួយ​បណ្ដុះ​ធនធាន​ថ្នាល​បាន​ច្រើន​លើ​វិញ្ញាសា​មេគុន​នេះ​សម្រាប់​ពេល​អនាគត​ខាង​មុខ។​

លោក​ គង់​ សក្ខិដា

លោក​ គង់​ សក្ខិដា​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ដែល​ទើប​បញ្ចប់​ទៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​គឺ​រលូន​ល្អ​មិនមាន​ជា​បញ្ហា​អ្វី​នោះ​ឡើយ។​ ចំពោះ​ការ​ប្រកួត​នេះ​គឺ​សហព័ន្ធ​ដាក់​ឲ្យ​តែ​លេង​លើ​វិញ្ញាសា​មេគុន​ប៉ុណ្ណោះ។​

ទិដ្ឋភាពបិទការប្រកួត

តំណាង​សហព័ន្ធ​រូប​នេះ​បន្ថែម​ទៀត​ថា​ វិញ្ញាសា​មេគុន​នេះ​នឹង​សំបូរ​ធនធាន​កីឡាករ​ សំបូរ​អ្នក​មាន​សមត្ថភាព​នៅ​ពេល​ខាង​មុខ​តាម​រយៈ​ឆ្លងកាត់​ការ​ប្រកួត​កម្មវិធី​ផ្សេងៗ​ជា​ពិសេស​លើ​ថ្នាល​តូចៗ​កម្រិត​បឋម​នេះ។​ សហព័ន្ធ​នឹង​ព្យាយាម​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​បន្ថែម​ទៀត​តាម​សាលា​ផ្សេងៗ​នៅ​ពេល​ខាង​មុខ​ទៀត។​

ទិដ្ឋភាពបិទការប្រកួត

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​តេក្វាន់ដូ​ WT​ ក៏​បាន​សហការ​រៀបចំ​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​សិស្ស​បឋម​នេះ​ដែរ​ជា​មួយ​ក្រសួង​អប់រំ​ យុវជន​ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៩​ មេសា​ ដល់​ ៨​ ខែ​ឧសភា នៅ​រាជធានី​ភ្នំពេញ។​ ការប្រកួតគឺលេងលើ៨ប្រភេទកីឡា ដូចជាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ IFT ស្មើនឹង ៣៤វិញ្ញាសា សរុប ៤២៩មេដាយ ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១,៦៧៧នាក់ មកពី២៥រាជធានី-ខេត្ត៕

ទិដ្ឋភាពបិទការប្រកួត

អត្ថបទ៖ នួន ស៊ីណា​