SanDisk ស្ងាត់ៗចេញឈុតផ្ទុកទិន្នន័យថ្មី លឿនដូចរន្ទះ បង្កើនភាពងាយស្រួលដល់លំហូរការងារ
- 2022-05-12 02:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SanDisk ស្ងាត់ៗចេញឈុតផ្ទុកទិន្នន័យថ្មី លឿនដូចរន្ទះ បង្កើនភាពងាយស្រួលដល់លំហូរការងារ
ចន្លោះមិនឃើញ
SanDisk ទើបបានបញ្ចេញនូវប្រព័ន្ធអង្គផ្ទុកទិន្ន័យជាឈុត មានល្បឿនលឿន និងមានភាពងាយស្រួល ផ្តោតសំខាន់សំរាប់ Photographer videographer ជាពិសេស។ ដូចដែលបានដឹងការងាររបស់ Photographer គឺត្រូវការប្រើប្រាស់តាំងពី SD Card រហូតដល់អង្គផ្ទុកធំៗ សម្រាប់រក្សារូបភាព និងធ្វើការងារបាននៅពេលក្រោយ ដូច្នេះហើយទើប SanDisk បង្កើតឈុតនេះឡើង។
ក្នុងឈុតនេះថ្មីនេះមានឈ្មោះថា PRO-BLADE system រួមមាន SD Card ទំហំ ១ថេហ្គាបៃ ប្រភេទ Extreme-Pro ដែលមានល្បឿនកូពី 200MB/s លឿនជាងជំនាន់មុន ត្រឹម 170MB/s។
បន្ទាប់មកគឺ SSD PRO-BLADE SSD Mags សម្រាប់ប្រើប្រាស់ជាមួយនឹងកុំព្យូទ័រ ដែលមានកម្រិតភាពធន់ខ្លាំង អាចទ្រាំនឹងការធ្លាក់ពីកម្ពស់ ៣ម៉ែត្រ និងធន់ពីការសង្កត់ទម្ងន់ ជាង១តោន។ SSD នេះមិនអាចប្រើប្រាស់ដោយផ្ទាល់នោះទេ ដោយវាត្រូវការជើងតរភ្ជាប់ទើបអាចប្រើប្រាស់បាន។
តមកទៀតគឺ SSD PRO-BLADE SSD Mags TRANSPORT ដែលវាដើរតួរជាស្រោមការពារ និងមានរន្ធ TYPE-C សម្រាប់ប្រើជា External SSD បានទៀតផង។
និងចុងក្រោយគឺ ProBlade STATION ដែលដើរតួរជា HUB របស់ SSD PRO-BLADE SSD Mags វាមានរន្ធសម្រាប់ស៊ក SSD ខាងលើចូលទៅខាងក្នុងសម្រាប់ប្រើប្រាស់ជាមួយនឹងកុំព្យូទ័រនៅលើតុ។ លក្ខណៈពិសេសរបស់វាគឺមានល្បឿនកូពីរហូតដល់ទៅ 40Gbps ដែលល្បឿនប៉ុននេះអាចឲ្យអ្នកអាចកាត់តវីដេអូ4K ឬ 8K បានរលូនដោយមិនចាំបាច់កូពីចូលក្នុងកុំព្យូទ័រឡើយ។
ជាមួយនឹងឧបករណ៍មួយឈុតនេះ អ្នកអាចធ្វើការបានគ្រប់ទីកន្លែងតែម្តងក្នុងល្បឿនលឿន មិនថាពេលថតរូប រហូតដល់កូពីរក្សាទុក និងចុងក្រោយដល់ Post production៕