តាមការពិត ពណ៌ទាំង៣នៅលើទង់ជាតិរុស្សី មានអត្ថន័យយ៉ាងល្អផូផង់ កម្រមានអ្នកដឹង!
- 2022-05-12 03:25:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមការពិត ពណ៌ទាំង៣នៅលើទង់ជាតិរុស្សី មានអត្ថន័យយ៉ាងល្អផូផង់ កម្រមានអ្នកដឹង!
ចន្លោះមិនឃើញ
រុស្សីមានទីតាំងស្ថិតនៅទ្វីបអឺរ៉ុប ហើយជាប្រទេសធំជាងគេក្នុងពិភពលោក។ ប្រទេសនេះ លាតសន្ធឹងលើចំនួនផ្ទៃដីដ៏ច្រើននៃភាគខាងកើតអឺរ៉ុប និងនៅអាស៊ីខាងជើង។
ប្រជាជនរុស្ស៊ីមានជាង ១៤៣ លាននាក់។ រដ្ឋធានីគឺទីក្រុងម៉ូស្គូដែលមានទីតាំង នៅភាគខាងលិចនៃប្រទេសនេះ។ ឥឡូវមកដឹងអំពីពណ៌នៅលើទង់ជាតិរុស្ស៊ី ដែលពណ៌នីមួយៗមានអត្ថន័យខុសៗគ្នា។ ទង់ជាតិរុស្សី មាន៣ពណ៌គឺ ស ខៀវ និង ក្រហម។
១. ពណ៌ស តំណាងឱ្យភាពថ្លៃថ្នូរ និងភាពស្មោះត្រង់
២. ពណ៌ខៀវ តំណាងឱ្យភាពល្អបរិសុទ្ធ ។
៣. ពណ៌ក្រហម តំណាងឱ្យភាពក្លាហាន បេះដូងបើកទូលាយ និង សេចក្តីស្រឡាញ់។
ប្រទេសរុស្ស៊ីបានក្លាយជាប្រទេសឯករាជ្យមួយនៅខែធ្នូ ឆ្នាំ ១៩៩១ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។ អតីត សហភាពសូវៀតរួមបញ្ចូលបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតដូចជា អ៊ុយក្រែន ឡាតវី ហ្សកហ្ស៊ី អេស្តូនី និងប្រទេសមួយចំនួនទៀត។ ការដួលរលំនៃលទ្ធិកុម្មុយនិស្តនៅក្នុងតំបន់ គឺជាកត្តាដែលបានរួមចំណែក និងនាំទៅដល់ការរំលាយសហភាពសូវៀត៕