​​ដៃគូ​​ ឈឿន ល្វៃ ​​ដែល​​ដណ្ដើម​មេដាយ​​មាស​​នៅ​ស៊ីហ្គេម​ស្អែក​​នេះ​ជា​​កីឡាករ​វ៉ៃ​​នៅ ONE ​

  • 2022-05-12 04:15:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈឿន ល្វៃ ​ដែល​ត្រូវ​ប្រកួត​ដណ្ដើម​មេដាយ​មាស​​ព្រឹត្តិការណ៍​​កីឡា​ស៊ីហ្គេម​​ក្នុង​​ប្រភេទ​ទម្ងន់​​ក្រោម ៧១​គីឡូក្រាម​​លើ​ប្រភេទ​កីឡា ឃីក​បុក​ស៊ីង ​ល្ងាច​ថ្ងៃ​ទី​១៣ ​ស្អែក​នេះ​ នឹង​ត្រូវ​ប៉ះ​កីឡាករ​ថៃ Bangpleenoi ដែល​កីឡាករ​រូប​នេះ​ជា​សមាជិក​​កំពុង​​ជាប់​កុង​ត្រា​វ៉ៃ​នៅ ONE Championship ។

ឈឿន ល្វៃ កាល​ឈ្នះ​ហ្វីលីពីន​

​​ឈឿន ល្វៃ ជា​កីឡាករ​ល្អ​ម្នាក់​របស់​កម្ពុជា នឹង​ត្រូវ​ប៉ះ​ដៃ​គូ​ម្នាក់​នេះ គឺ Bangpleenoi ដែល​ជា​​កីឡាករ​​ម្នាក់​​ធ្លាប់​វ៉ៃ​នៅ ONE បាន​ចំនួន ៣ ដង​​ហើយ ​គេ​ឈ្នះ ២ និង​ចាញ់​១​នៅ​ One ។ យ៉ាង​ណា​ Bangpleenoi ​ក៏​ដៃ​គូ​ម្នាក់​ដែល ឈឿន ល្វៃ​ ​មិន​អាច​មើល​ស្រាល​បាន​ព្រោះ​គេ​មាន​បទ​ពិសោធ​ជោគជាំ​ ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​នៅ​ក្លឹប Petchyindee ។

​ចង់​ដឹង​ថា Bangpleenoi វ៉ៃ​ល្អ​កម្រិត​ណា​នៅ ONE សូម​មើល​វីដេអូ​ខាង​ក្រោម​៖ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម