ត្រៀមចិត្តឱ្យហើយ អ្នកប្រើ iPhone 6S, 7 និង iPad Air ព្រោះ Apple ត្រៀមសម្លាប់មិនឱ្យឡើង iOS 16

  • 2022-05-13 01:47:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើបកំណត់ ថ្ងៃទី៦ ខែមិថុនា ដើម្បីបើកព្រឹត្តិការណ៍ Developers Conference (WWDC 2022) ដែលតាមទម្លាប់ គេជឿជាក់ថា នឹងមានការប្រកាសចេញ iOS 16 និង iPadOS 16 មុននឹង Apple បញ្ចេញ iPhone ជំនាន់ថ្មីមកតាមក្រោយនៅ ខែកញ្ញា។

មានដំណឹងចចាមជាច្រើន លើកឡើងថា OS ថ្មីនេះ នឹងបញ្ចប់ជីវិត iPhone 6S, iPhone SE ជំនាន់ទី១ និង iPhone 7 រួមនឹងឧបករណ៍ដទៃ។

ដូចកាល Apple បញ្ចេញ iOS 13, 14, 15 ប្រព័ន្ធគឺគាំទ្រឧបករណ៍ដែលមាន RAM ចាប់ពី 2GB ឡើងតែប៉ុណ្ណោះ ដូចជា iPhone 6S, 6S Plus, iPod touch ជំនានទី៧, iPad Air 2, iPad ជំនាន់ទី៥, iPad mini 4 និង iPad Pro ជំនាន់ទី១ ក្រៅពីនេះគឺអាចអាប់ឌែតបាន។

ប៉ុន្ដែ iOS 16 និង iPadOS 16 ដែលត្រៀមចេញឆាប់ៗនេះ គេរំពឹងថា វានឹងគាំទ្រឧបករណ៍ដែលមាន RAM ចាប់ពី 3GB ឡើងទៅប៉ុណ្ណោះ។

ហេតុនេះហើយ វានឹងធ្វើឱ្យឧបករណ៍ចាស់ៗមួយចំនួន មិនអាចទទួលបានការគាំទ្រ ឬ Support ពីក្រុមហ៊ុនទៀតនោះឡើយ។ ហើយមិនយូរមិនឆាប់ កម្មវិធីលើឧបករណ៍ទាំងនោះ ក៏មិនអាចប្រើបានបន្តទៀត ត្បិតទាមទារអាប់ឌែត ហើយដើម្បីអាប់ឌែតបានលុះត្រាតែប្រើ iOS បន្ទាប់ ឬ iOS ថ្មីចុងក្រោយ។

សរុបឧបករណ៍អាចនឹងមិនបើកឱ្យអាប់ឌែតទៅ iOS និង iPadOS 16 បាន៖

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម