Cadillac Escalade-V 2023 ខ្លាំងអីក៏ខ្លាំងយ៉ាងនេះ!

  • 2022-05-13 03:55:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Cadillac Escalade-V 2023 ទើបតែត្រូវបានបង្ហាញ​ចេញជាផ្លូវការ ដែល​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​​គឺ​កម្លាំងម៉ាស៊ីនដ៏ធំបំផុត តម្លៃ និង​ការបំពាក់​បច្ចេកវិទ្យា​ទំនើបៗ។

កំពូល SUV កៅអី៣ជួរនេះ មាន​តម្លៃចាប់ពី ១៤៩ ៩៩០ដុល្លារឡើងទៅ ដែល​ជារថយន្ត​ថ្លៃបំផុត​របស់​ Cadillac ដោយ​គ្រោងនឹង​ចេញ​លក់​ក្នុងពេលឆាប់ៗខាងមុខនេះ។

វា​បំពាក់​ម៉ាស៊ីន Supercharge V8 ចំណុះ ៦,២លីត្រ​ ផលិត​បានកម្លាំងខ្លាំងបំផុត ៦៨២សេះ និង​កម្លាំងរមួល ៨៨៥ញ៉ូតុនម៉ែត្រ ជាមួយ​ប្រអប់លេខអូតូ ១០វគ្គ រត់ប៉ុង២។ វាជាន់ស្ទុះពីល្បឿន ០ ដល់ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេលតែ ៤,៤វិនាទី។

ចំណុចដ៏គួរឱ្យទាក់ទាញ​មួយទៀតគឺ Cadillac Escalade-V នេះ អេក្រង់កោង Touchscreen ជាប្រភេទ OLED ដ៏ធំសម្បើម​ ចំនួន៣ ភ្ជាប់​គ្នាបង្កើត​ទំហំសរុបដល់ ៣៨អ៊ីញឯណោះ និង​មាន speaker ដល់ ៣៦គ្រាប់ ជាមួយ​ប្រព័ន្ធ​ AKG audio System។ ទន្ទឹម​នឹង​នេះ វាក៏មានជម្រើស​ option ប្រើមុខងារ Super Cruise ដែល​ជាបច្ចេកវិទ្យា​ជំនួយដល់​អ្នកបើកបរ ពោលគឺ​វា​អាច​ផ្លាស់ប្តូរគន្លងផ្លូវ​ដោយអូតូ។ វាក៏បំពាក់​ប្រព័ន្ធ Magnetic Ride Control 4.0 និង​ប្រព័ន្ធបូម Air Ride Adaptive ជាដើម៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម