ការ​សិក្សា​ថ្មី​ថាស្រីសន្ធរ​​​ មិនមែន​​​​​ស្រី​ស​ឈរ ​​​ទេ​​​គឺ​​​ក្លាយ​​​​ពី​ ​"ស្រីយសោធរ"

  • 2022-05-13 06:31:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រុក​ស្រី​សន្ធរ​គឺ​ជា​ ស្រុក​មួយ​ស្ថិត​នៅ​ក្នុង​ដែន​ដី​ខេត្ត​កំពង់​ចាម​ ធ្លាប់​ត្រូវ​បាន​អ្នក​ប្រវត្តិសាស្ត្រ​បក​ស្រាយ​ថា​ពាក្យ​ស្រី​សន្ធរ​នេះ​ក្លាយ​មក​ពី​ពាក្យ​ថា​ "ស្រី​ស​ឈរ"។​

​ប្រវត្តិសាស្ត្រ​តំណាល​ថា​ ស្រី​ស​ឈរ នាង "ស" គឺជា​កូនស្រី​របស់ "ព្រះ​ពិជ័យ​នាគ" ជា​មន្ត្រី​ និង​ជា​ឪពុក​របស់​ស្ដេច​កន​។ ថ្ងៃមួយ ព្រះ​ស្រី​សុគន្ធ​បទ​​បាន​ទត​ឃើញ​ស្រី​ម្នាក់ ស ឈរ​​នៅ​លើ​ខឿន​ព្រះវិហារ​។ ពិជ័យ​នាគ ក៏​ចូល​ទៅ ក្រាប​ថ្វាយបង្គំ ថ្វាយ​កូនស្រី ជា​ខ្ញុំ​បម្រើ​ល្អង​ធូលី​ព្រះ​បាទ​ត​រៀង​ទៅ។ ព្រះស្រីសុគន្ធបទ ទ្រង់​បាន​តែង​តាំង​នាង ស​ជា​​ព្រះ​ស្នំឯក។

តាំង​ពី​ថ្ងៃ​នោះ​រៀង​មក ទ្រង់​ព្រះ​បញ្ញត្ត​ឲ្យ​លើក​លែង​ហៅ​​ស្រុក​បា​សាន ឲ្យ​ហៅ​ថា​ស្រុក​ស្រី​ស​ឈរ ឬ​ខេត្ត​ស្រី​ស​ឈរ វិញ តែ​ពាក្យ​នេះ​យូរ​ៗ​ ក៏​ប្រែ​ក្លាយ​ជា​ស្រុក "ស្រីសន្ធរ" រហូត​មក។

យ៉ាង​ណា​ការ​សិក្សា​ថ្មី​ "ស្រីសន្ធរ​​​" មិនមែន​​​មក​​​ពី​​ "ស្រី​ស​ឈរ" ​​​ទេ​​​ ​​​គឺ​​​មក​​​ពី "ស្រី​យ​សោ​ធរ" ដែល​​​ជា​ឈ្មោះ​រាជធានី​​​អង្គរ​​​ដ៏​​​ល្បីល្បាញ​​​ និង​​​ជា​​​ប្រពៃណី​​​របស់​​​ចក្រភព​​​កម្ពុជ​ទេស​​​​​​។ អ្នកគ្រូ​​​ពៅ​ សោវរស ​​​ពន្យល់​​​រឿង​​​នេះ​​​ថា​​​ ​​​មក​​​ពី​​​ខ្មែរ​​​មិន​​​ចេះ​​​ហៅ​​​ពាក្យ បី​​​បួន​​​ព្យាង្គ​​​ ​​​ទើប​​​ហៅ​សង្កត់​​​យក​​​តែ​​​ព្យាង្គ​ដើម​ "ស្រី"​​ និង​​​ចុង​​​ "ធរ" ​​​ទុក​​​៕ ​

ឈ្មោះ​នេះ​ក្រោយ​មក​​​បន្សល់​​​ទុក​​​នៅ​​​៤​​​​ទីតាំង​​​ផ្សេង​គ្នា​ទី១​​​ ស្រុក​​​ស្រីសន្ធរ, ​​​ទី​​​២​​​ ស្រុក​​​ស៊ី​ធរ​​​ពារាំង​​​ ដែល​​​នៅ​សល់​ត្រឹម​​​ឃុំ​ស៊ីធរ​​​ វត្ត​​​ស៊ី​ធរ, ​​​ទី៣ ស្រុក​​​ស៊ីធរ​​​កណ្ដាល និង​​​ទី៤​​​ នៅ​​​ខេត្ត​​​ស្រី​យសោធរ​​​ នា​​​ភាគ​​​ឥសាន​​​ប្រទេស​​​ថៃ​​​សព្វ​​​ថ្ងៃ​​​៕ ​

កែសម្រួល៖ សៀនហួរ