បញ្ហា​​សមុទ្រ​ចិន​ខាង​ត្បូង​ក្លាយ​ជា​ផ្លូវ​ទឹក​យុទ្ធសាស្ត្រ​ដ៏​សំខាន់ និង​ដ៏​ចម្រូង​ចម្រាស​បំផុត​​​​ក្នុង​សតវត្ស​ទី​២១

  • 2022-05-13 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាវា​ចម្បាំង​ និង​កងទ័ព​ជើង​ទឹក​របស់​ចិន​បាន​ធ្វើ​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ជា​តំបន់​កំពុង​មាន​ជម្លោះ​ដែន​ទឹក​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន។​

ការ​ធ្វើ​សម​យុទ្ធ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ប្រទេស​ចិន​ កំពុង​បញ្ចេញ​សាច់ដុំ​ និង​បង្ហាញ​ប្រាប់​ភាគី​ជម្លោះ​ថា​ខ្លួន​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​កាន់កាប់​ទី​ប្រជុំកោះ​ និង​ដែន​ទឹក​នៅ​ទីនោះ​ ដែល​ចិន​អះអាង​ថា​ជា​ដែន​អធិបតេយ្យ​ភាព​របស់​ខ្លួន។​

បញ្ហា​​សមុទ្រ​ចិន​ខាង​ត្បូង​ក្លាយ​ជា​ផ្លូវ​ទឹក​យុទ្ធសាស្ត្រ​ដ៏​សំខាន់ និង​ដ៏​ចម្រូង​ចម្រាស​បំផុត​មួយ​នៅ​ក្នុង​សតវត្ស​ទី​២១។ តំបន់​នោះ​សម្បូរ​ទៅ​ដោយ​ធនធាន​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ ដែល​តាម​ការ​ប៉ាន់ស្មាន​របស់​​អាមេរិក វា​អាច​ស្មើ​នឹង​ធនធាន​ប្រេង​ និង​ឧស្ម័ន​ធម្មជាតិ​របស់​ប្រទេស​ម៉ិកស៊ិក​ទាំង​មូល។​

គួរ​បញ្ជាក់​ថា​ តំបន់​វិវាទ​នេះ​​មាន​រដ្ឋ​អះអាង​​កម្មសិទ្ធិ​​ថា​ជា​របស់​ខ្លួន​៦​ប្រទេស រួមមាន៖ ចិន ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ ម៉ាឡេស៊ី វៀតណាម និង​​កោះ​តៃវ៉ាន់៕

ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី