ទើបទៅថ្ងៃមុនសោះ ឥឡូវ សួស វីហ្សា និងស្វាមី លើកទ័ពទាំងគ្រួសារទៅដើរលេងក្រៅប្រទេសទៀត

  • 2022-05-13 06:36:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រចាំផលិតកម្មហង្សមាសអ្នកនាង សួស វីហ្សា និង ស្វាមី ទើបតែត្រឡប់មកពីប្រទេសថៃថ្ងៃមុនសោះ ឥឡូវស្រាប់តែនាំទាំងគ្រួសារតែម្តងទៅដើរលេងកម្សាន្តក្រៅប្រទេស គ្រាន់តែឃើញក៏សប្បាយដែរ។

ពិតជាគួរឲ្យសរសើរសម្រាប់ប្តីប្រពន្ធមួយគូនេះណាស់ ខិតខំរកស៊ីស្រាក់ដៃគ្នា ទាំងយប់ថ្ងៃដើម្បីតែសេចក្តីសុខក្នុងគ្រួសារ ជាពិសេសក្នុងរដូវកាលកូវីដរយៈពេល​ ២ឆ្នាំនេះ គ្រប់គ្នាមិនបានដើរចេញទៅណានោះទេ គឺនៅតែក្នុងផ្ទះ។ នេះជាហេតុ ដែលធ្វើឲ្យគ្រួសារមួយគូនេះចង់បន្ធូរអារម្មណ៍ចេញទៅក្រៅប្រទេសខ្លះ ដើម្បីសេចក្តីសុខផ្លូវចិត្ត រហូតនាំកូនស្រី ប៉ាម៉ាក់ ជីដូនជីតា នាំគ្នាទៅដើរលេងក្រៅប្រទេសជាលើកដំបូងម្តងដោយមានរយៈពេលវែង។

ក្នុងការធ្វើដំណើរលើកនេះអ្នកនាង សួស វីហ្សា និងស្វាមី ក៏មិនបានប្រាប់ថាទៅដើរលេងប្រទេសណានោះទេ។ចំណែកអ្នកគាំទ្រនាំគ្នាជូនពរក្នុងការធ្វើដំណើរកម្សាន្តលើកនេះមានក្តីសុខ និង សុវត្ថិភាព៕

អត្ថបទ៖ Tep Sovannmoly