Range Rover Sport 2023 ចេញមកហើយ ខ្ចីរូបរាងនិងម៉ាស៊ីនពីគេ តែអេមម្យ៉ាងដែរតើ
- 2022-05-13 07:16:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Range Rover Sport 2023 ចេញមកហើយ ខ្ចីរូបរាងនិងម៉ាស៊ីនពីគេ តែអេមម្យ៉ាងដែរតើ
ចន្លោះមិនឃើញ
Land Rover បានបញ្ចេញរថយន្ត Range Rover Sport 2023 ជាផ្លូវការ ដោយមកជាមួយជម្រើស Plug-in Hybrid ប៉ុន្តែវាក៏នឹងមានជម្រើសអគ្គិសនីផងដែរ សម្រាប់ស៊េរីឆ្នាំ២០២៤។
រថយន្តនេះ មាន option ចំនួន៤ រួមមាន៖ P360 SE, P400 SE Dynamic, P440e Autobiography និង P530 First Edition។
-SE និង SE Dynamic: ប្រើម៉ាស៊ីនទាក់បូ ចំណុះ ៣,០លីត្រ និងប្រព័ន្ធ Hybrid 48 Volt ផលិតបានកម្លាំង ៣៥៥សេះ (SE) និង ៣៩៥សេះ (Dynamic)។
-P440e ប្រើ Plug-in Hybrid បំពាក់ម៉ូទ័រអគ្គិសនីដែលផលិតបានកម្លាំង ៤៣៤សេះ និងអាគុយទំហំ ៣១,៨គីឡូវ៉ាត់ម៉ោង អាចបើកដល់ចម្ងាយ ៧៧គីឡូម៉ែត្រ។
-P530 ប្រើម៉ាស៊ីន V8 Twin-Turbo ចំណុះ៤,៤លីត្រ ដែលជាម៉ាស៊ីនរបស់ BMW អាចជាន់ពីល្បឿន ០ ដល់ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៤,៣វិនាទី។
ការឌីហ្សាញរូបរាងរបស់វាគឺខ្ចីពី Range Rover 2022 និង Evoque ចង្កៀងមុខរាងស្លីម និងដៃទ្វាជា pop-out។ ផ្នែកខាងក្នុងវិញ កៅអីពូកមានមុខងារច្រើនសម្បូរបែបដល់ចំនួន ២២របៀប កុងទ័រឌីជីថល ១៣,៧អ៊ីញ ប្រព័ន្ធកម្សាន្ត Pivo Pro Touchscreen ទំហំ ១៣,១អ៊ីញ និង speaker Meridian hifi ២៩គ្រាប់ជាដើម៕