អបអរសាទរជើងខ្លាំង ១១រូប ចូលរួមប្រកួតក្រឡុកស្រា Seekers Cocktail Competition វគ្គ Semi-Final

  • 2022-05-13 07:29:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សូមចូលរួមអបអរសាទរចំពោះអ្នកក្រឡុកស្រាទាំង ១១ នាក់ ដែលបានចូលរួមប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជុំទី២ នៃកម្មវិធី Seekers Cocktail Competition កាលពីចុងសប្តាហ៍មុន។ នេះគឺជាពេលដ៏អស្ចារ្យមួយផ្សេងទៀត ដែលបាននាំអ្នកក្រឡុកស្រាដ៏ល្អបំផុតនៅក្នុងប្រទេសមកជួបជុំគ្នា ហើយសាកល្បងពួកគេលើជំនាញក្រឡុកស្រា រួមទាំងភាពច្នៃប្រឌិតនៃការលាយស្រាបញ្ចូលគ្នា។

ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងនៅ Elephant Bar ក្នុងសណ្ឋាគារ Raffles Le Royal នៅក្នុងទីក្រុង។ គណៈកម្មការវិនិច្ឆ័យគឺ Alfie Amayo, Seekers Head Distllery, Cyril Grouvel អតីតអ្នកគ្រប់គ្រង F&B មកពី Shinta Mani ខេត្តសៀមរាប, Hermone Brooks មកពី Tomoka Cocktails និងអ្នកជំនាញផ្នែកស្រា Mehdi Oussedik៕

អត្ថបទ ៖ សង្ហា