មិនចេះអួតច្រើន សេដ្ឋីលាក់មុខ Weir សំងំទិញដីរាប់ហិចតាទុកដាំដំណាំ

  • 2022-05-13 08:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេចខ្លួនពីភាពតានតឹងតារាសម្ដែងថៃ Weir Sukolwat ចូលចិត្តធ្វើដំណើរកម្សាន្ដតាមជនបទឆ្ងាយៗ ឆ្លៀលពេលសំងំទិញដីបានរាប់ហិចតាទុកសម្រាប់ដាំដំណាំ និងទៅសម្រាកលេង។

ឆ្លៀតនៅក្នុងកិច្ចសម្ភាស សម្ពោធរឿងថ្មី Weir ត្រូវអ្នកសារព័ត៌មានសួរសំនួរជាច្រើនជុំវិញរឿងផ្ទាល់ខ្លួន ក្នុងនោះធ្លាយដល់រឿង លោកកំពុងសំងំទិញដីជាច្រើនកន្លែងក្នុងប្រទេសថៃ ភាគច្រើននៅតាមជនបទ។

Weir បង្ហើបថាលោកជាមនុស្សម្នាក់ដែលចូលចិត្តធ្វើដំណើរកម្សាន្ដផ្លូវឆ្ងាយៗ ហើយតារារូបនេះបាន ប្រមូលទិញដីជាច្រើនកន្លែង ដល់ថ្នាក់មហាជនហៅលោកថាជា សេដ្ឋីដី។ ដីទាំងនោះ Weir បានដាក់ដាំដំណាំហូបផ្លែជាច្រើនមុខ មានទាំងទុរេន ឡុងកុង ស្វាយ សាវម៉ាវ និងជាច្រើនទៀត។

ច្រើនណាស់ ខ្ញុំបានទិញដីច្រើន ជាកន្លែងគួរឱ្យចាប់អារម្មណ៍ យើងទិញមកទុកបន្តិចបន្តួច ប៉ុន្តែដីខ្លះអត់ទាន់ធ្វើអីទេ ដីខ្លះក៏មានដាំដំណាំ” Weir ថ្លែង។ ថ្មីៗនេះលោកក៏ទើបតែធ្វើពិធីឡើងផ្ទះសាមញ្ញ មួយនៅជនបទផងដែរ៕

ប្រភព៖ Sanook   ប្រែសម្រួល៖ Kesor

អត្ថបទពេញនិយម