BTS បង្កើតប្រវត្តិសាស្ត្រថ្មីនៅ Billboard ដោយឈ្នះ​ពានដល់ទៅ ៣ ផ្ទួនៗយ៉ាងសង្ហាប្រចាំឆ្នាំ ២០២២

  • 2022-05-16 02:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BTS បាន​បង្កើតប្រវត្តិសាស្ត្រអស្ចារ្យថ្មី​មួយ​ទៀត ដោយ​ឈ្នះ​ពាន​ពីកម្មវិធី Billboard Music Awards ដល់ទៅ ឯណោះក្នុងពេល​តែមួយ។

នៅ​ថ្ងៃទី​ ១៥ ខែឧសភា ឆ្នាំ២០២២ Billboard Music Awards បាន​ប្រកាស​ពីម្ចាស់ជយលាភីមុន កម្មវិធីផ្សាយ​ផ្ទាល់មក​ត្រូវ​មក​ដល់ ហើយលទ្ធផល​នោះគឺ BTS បាន​ឈ្នះ​ពាន ចំនួន ផ្ទួនៗ រួមមាន៖ ពាន “Top Duo/Group”, “Top Song Sales Artist” និង “Top Selling Song” ជាមួយនឹង​បទ "Butter"

យ៉ាងណា​មិញ BTS មាន​មុខ​ឈរឈ្មោះ​ដណ្ដើមពាន​ ខុសៗគ្នា នៅ​ក្នុង​កម្មវិធីប្រចាំឆ្នាំនេះ មាន​ដូចជា៖

- “Top Duo/Group”

- “Top Song Sales Artist”

- “Top Billboard Global Artist (លើកលែងក្នុងសហរដ្ឋអាមេរិក)”

- “Top Selling Song” ជាមួយនឹង​បទ "Butter” និងបទ "Permission To Dance”

- “Top Billboard Global Song”

- “Top Rock Song”

ដោយឡែក ក្នុងចំណោម​ពាន​ទាំង នេះ BTS អាច​យក​ឈ្នះ​តារា​បរទេស​ជា​ច្រើន ដោយក្លាយជាម្ចាស់ពាន "Top Duo/Group” ហើយក៏មាន​ន័យថា ក្រុម​បាន​បំបែក​កំណត់ត្រាចាស់របស់ក្រុម One Direction ដែើ​បាន​ឈ្នះ​ពាន​នេះ​ជា​ច្រើនឆ្នាំជាប់គ្នា។ ជាមួយគ្នានោះ គិត​មក​ត្រឹម​ឆ្នាំ​នេះ  BTS អាចឱបពាន​នេះ​ជាប់នៅនឹងខ្លួន មិនទាន់​មាន​អ្នក​ដណ្ដើម​បាន ៦ឆ្នាំជាប់គ្នា​ហើយ៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី

អត្ថបទថ្មី