សាំងក៏ឡើង ទូរសព្ទក៏ឡើងថ្លៃ! Samsung គ្រោងនឹងដំឡើងថ្លៃផលិតឈីប ២០ភាគរយ

  • 2022-05-16 03:25:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung កំពុងពិចារណាដំឡើងថ្លៃផលិតឈីប រហូតដល់ទៅ ២០ភាគរយសម្រាប់ក្រុមហ៊ុនដទៃដែលទិញពីក្រុមហ៊ុនមួយនេះ។ ការដំឡើងថ្លៃបែបនេះ វានឹងធ្វើឲ្យទូរសព្ទ ឬឧបករណ៍អេឡិកត្រូនិកជំនាន់ក្រោយនឹងមានតម្លៃថ្លៃជាងមុនផងដែរ។

យោងតាមរបាយការណ៍ពីវេបសាយ Bloomberg បានឲ្យដឹងថា ផលិតផលប្រើប្រាស់ សឹងគ្រប់មុខនាពេលបច្ចុប្បន្នកំពុងមានការឡើងថ្លៃជាបន្តរបន្ទាប់។ ការឡើងថ្លៃនេះរួមមាន វត្ថុធាតុដើម និងការដឹកជញ្ជូនជាដើម ធ្វើឲ្យថ្លៃដើមនៃការផលិតច្រើនជាងមុន ១៥ ទៅ២០ភាគរយ។

គួរបញ្ជាក់ផងដែរថា Samsung គឺជាបងធំមួយនៅក្នុងវិស័យផលិតឈីបសម្រាប់គ្រឿងឧបករណ៍អេឡិកត្រូនិក ដែលក្នុងនោះរួមមានឈីបសម្រាប់ផ្ទុកទិន្នន័យ Hard disk CPU ទូរសព្ទ គ្រឿងបញ្ជាយានយន្តជាដើម។ ដូច្នេះហើយ បើ Samsung ពិតជាធ្វើបែបនេះមែន នោះគ្រឿងអេឡិកត្រូនិក នៅលើទីផ្សារ រួមមាន ទូរសព្ទ, ថេប្លេត, Memories Card, រថយន្ត និងគ្រឿងអេឡិកត្រូនិកជាច្រើនទៀតនឹងមានតម្លៃកើនឡើងដូចគ្នា៕

អត្ថបទ៖ Thea Sothun