ចូលរួម Free ក្នុងកម្មវិធីញាក់មួយទំហឹងរបស់ CreamField 2022

  • 2022-05-19 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារៀងរាល់ឆ្នាំ CreamFields ត្រូវបានប្រារព្វឡើងជាង ៣០ ប្រទេសមកហើយ។ អាចជារឿងថ្មីបន្តិចសម្រាប់ប្រទេសកម្ពុជា តែពិធីបុណ្យតន្ត្រីបែបនេះត្រូវបានចូលរូម និង គាំទ្រពី Fan តន្រ្តីប្រភេទ Electronic សប្បាយរបៀបផ្ដាំកូនផ្ដាំចៅតែម្ដង។ ហេតុនេះហើយ យើងជឿជាក់ថាដំណឹងមួយនេះច្បាស់ជាត្រូវចិត្តមិនខាន៖

កាលបិរច្ឆេទ និង ទីតាំង

សម្រាប់ Fan music festival Cream Field ឆ្នាំនេះអាចចូលរួម Pre-Party នៅ ACE Lounge ដែលត្រូវបាននាំមកជូនដោយក្រុមហ៊ុន Heineken នៅថ្ងៃទី ២១ ខែឧសភាខាងមុខនេះ។

HeadLiner និង LineUp Djs

  • Headliner សម្រាប់ឆ្នាំនេះគឺ Marnik ដែលជា ឌីចេល្បីឈ្មោះរបស់ អ៊ីតាលី។ Emanuele និង Alessandro ពិតជាបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការបង្កើតថ្មីរបស់ពួកគេ ដែលមានឥទ្ធិពលពី Italo-dance បណ្តាលឱ្យមានផលិតកម្មភ្លេងសុទ្ធដែលត្រូវចិត្ត Party-Goer គ្រប់ៗគ្នា។
  • LineUp Djs:
    • Doppelgangerz៖ បងប្អូន Djs មួយគេនេះភាគច្រើនត្រូវគេស្គាល់នៅប្រទេសសឹង្ហបុរី ព្រោះតែតតន្ត្រីប្រភេទ Future House របស់ពួកគេដែលទទួលបានពានរង្វាន់ Artist Intelligence Agency ២០១៨។
    • MarkHese៖ Dj និង ផលិតករតន្ត្រីសញ្ញាតិអ៊ីតាលីមួយរូបនេះ ល្បីឈ្មោះខ្លាំងនៅ ឡុនដុន ព្រោះតែប្រភេទតន្ត្រីប្លែកចិត្តប្លែកអារម្មណ៏របស់គាត់ ដោយមានរួមបញ្ចូលភាព Futurist ជាមួយនឹង Electro បង្កើតបាននូវបទពិសោធន៏យ៉ាងទាន់សម័យ ប្លែក និង បទភ្លេងពិរោះជក់ចិត្ត ពិបាកនឹងហាមចិត្តមិនអោយរាំតាម។

របៀបចូលរួម

សម្រាប់ការចូលរួមវិញក៏កាន់តែងាយស្រួល មិនមានការចុះឈ្មោះស្មុគស្មាញ គ្រាន់តែបង្ហាញខ្លួននៅ ACE Lounge នៅថ្ងៃទី ២១ ខែឧសភាខាងមុខនេះប៉ុណ្ណោះ៕

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម